ព័ត៌មានអន្តរជាតិ

Breaking news៖ Update៖ នាយករដ្ឋមន្រ្តីអង់គ្លេស លាលែងពីតំណែង ក្រោយបរាជ័យដោះស្រាយថវិកា និងភាពចលាចលក្នុងទីផ្សារហិរញ្ញវត្ថុ

បរទេស៖ នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស លោកស្រី Liz Truss បានលាលែងពីតំណែងហើយនៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីថវិកាកាត់បន្ថយពន្ធមិនបានសម្រេច ដែលបានធ្វើឱ្យកក្រើកទីផ្សារហិរញ្ញវត្ថុ ហើយដែលនាំឱ្យមានការបះបោរនៅក្នុងគណបក្សអភិរក្សផ្ទាល់របស់លោកស្រី។

យោងតាមសារព័ត៌មាន CNBC news ចេញផ្សាយនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា លោកស្រី Truss បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅខាងក្រៅវិមាន Downing Street ថា “យើងកំណត់ចក្ខុវិស័យសម្រាប់សេដ្ឋកិច្ចដែលមានពន្ធទាប និងកំណើនខ្ពស់ដែលនឹងទាញយកអត្ថប្រយោជន៍ពីសេរីភាពនៃ Brexit” ។

លោកស្រីបន្តថា «ខ្ញុំទទួលស្គាល់ថា បើគិតពីស្ថានភាពនេះ ខ្ញុំមិនអាចប្រគល់អាណត្តិដែលខ្ញុំត្រូវបានជ្រើសរើសដោយគណបក្សអភិរក្សនោះទេ។ ដូច្នេះ ខ្ញុំ​បាន​ទូល​ថ្វាយ​ព្រះមហាក្សត្រ ដើម្បី​ប្រកាស​ថា ខ្ញុំ​នឹង​លាលែង​ពី​តំណែង​ប្រធាន​គណបក្ស​អភិរក្ស»។

គណបក្ស​នេះ​ត្រូវ​បញ្ចប់​ការ​បោះ​ឆ្នោត​ថ្នាក់​ដឹក​នាំ​ក្នុង​សប្តាហ៍​ក្រោយ លឿន​ជាង​រយៈ​ពេល​ពីរ​ខែ​ធម្មតា។ លោក Graham Brady ដែលជាអ្នកនយោបាយអភិរក្សនិយម ដែលទទួលបន្ទុកលើការបោះឆ្នោតដឹកនាំ និងការរុះរើ បានប្រាប់អ្នកយកព័ត៌មានថា ឥឡូវនេះលោកកំពុងសម្លឹងមើលពីរបៀបដែលការបោះឆ្នោតអាចរួមបញ្ចូលសមាជិកសភាអភិរក្សនិយម និងសមាជិកបក្សកាន់តែទូលំទូលាយ។

សូមជម្រាបថា លោកស្រី Truss បានកាន់តំណែងត្រឹមតែ ៤៤ ថ្ងៃប៉ុណ្ណោះ ដែលអាជីវកម្មរបស់រដ្ឋាភិបាលចំនួន ១០ ត្រូវបានផ្អាកបន្ទាប់ពីការសោយទីវង្គតរបស់ម្ចាស់ក្សត្រី Elizabeth II ៕

ប្រែសម្រួលៈ ណៃ តុលា

To Top