តូក្យូ៖ មន្រ្តីរដ្ឋាភិបាលបានឲ្យដឹងថា ប្រទេសជប៉ុន មានបំណងបញ្ជូនជើងហោះហើរ នៅល្ងាចថ្ងៃអង្គារនេះ សម្រាប់ប្រជាជនរបស់ខ្លួនដែល មានបំណងវិលត្រឡប់មកមាតុភូមិវិញពីទីក្រុង Wuhan ដែលជាចំណុចកណ្តាលនៃការផ្ទុះវីរុសដ៏សាហាវនេះ។
យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មាន ក្យូដូជប៉ុន ដោយដកស្រង់សម្ដីមន្ត្រីរូបនោះថា “មិនមានផែនការសម្រាប់ព្រឹកនេះទេ ប៉ុន្តែយើងកំពុងធ្វើការរៀបចំថាតើវាអាចទៅនៅយប់នេះបានឬទេ” ។
រដ្ឋាភិបាលបានឲ្យដឹងកាលពីថ្ងៃច័ន្ទថាទីក្រុងតូក្យូ សង្ឃឹមថានឹងបញ្ជូនការហោះហើរនៅថ្ងៃអង្គារនេះ ដំបូងបំផុតទៅកាន់ទីក្រុងរបស់ប្រទេសចិន ចំនួន ១១ លាននាក់ដែលស្ថិតនៅក្នុងស្ថានភាពបិទទ្វារជាក់ស្តែងចាប់តាំងពីសប្តាហ៍មុន៕ដោយ ឈូក បូរ៉ា