ព័ត៌មានជាតិ

ព្រះអង្គម្ចាស់នរោត្តម ចក្រាវុធ យាងចុះឈ្មោះបោះឆ្នោត​ថ្មី​ នៅ​សង្កាត់​វាលស្បូវ

 ភ្នំពេញ៖ ព្រះអង្គម្ចាស់នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច នៅរសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២នេះ បានយាងទៅចុះឈ្មោះបោះឆ្នោតនៅការិយាល័យចុះឈ្មោះបោះឆ្នោត នា​សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ហើយនៅក្នុងវត្តមានចុះឈ្មោះបោះឆ្នោតនេះ ព្រះអង្គម្ចាស់ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាសមាជិក-សមាជិកា​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ទាំង​អស់អញ្ជើញទៅពិនិត្យ និងចុះឈ្មោះ បោះឆ្នោតថ្មីឲ្យបានគ្រប់គ្នាផងដែរ។

ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ បានមានបន្ទូលថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលហៅកាត់ថា គ.ជ.ប.បានកំពុងដំណើរការចុះពិនិត្យ និងចុះឈ្មោះបោះឆ្នោតថ្មីសម្រាប់ឆ្នាំ២០២២នេះ រយៈពេល៥០ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី២០ ខែតុលា ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២នេះ ដូច្នេះព្រះអង្គសូម អំពាវនាដល់បងប្អូនពលរដ្ឋ ក៏ដូចជាសមាជិក-សមាជិកាគណបក្សទាំងអស់ទៅចុះឈ្មោះបោះឆ្នោត ដើម្បីមានឱកាសចូលរួមបោះឆ្នោតសកល ដែលនឹងប្រព្រឹត្តិទៅនាថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ៕

To Top