បរទេស៖ អ្នកជំនាញខាងយោធា និងជាអតីតមេទ័ពអាមេរិក បានប្រាប់ Newsweek ឲ្យដឹងថា សហរដ្ឋអាមេរិក គួរតែដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការផ្គត់ផ្គង់ និងសម្របសម្រួលការវាយប្រហារ ដោយយន្តហោះដ្រូនរបស់រុស្ស៊ី លើគោលដៅជនស៊ីវិលអ៊ុយក្រែន។
អ៊ុយក្រែន បានរាយការណ៍ជាលើកដំបូង អំពីការវាយប្រហារដោយអាវុធ ជាយន្ដហោះដ្រូបនធុន Shahed-136 ដែលផ្គត់ផ្គង់ដោយអ៊ីរ៉ង់ កាលពីថ្ងៃទី១៣ ខែកញ្ញា ហើយពួកគេត្រូវបានរាយការណ៍ថា បានធ្វើឱ្យមានការបំផ្លិចបំផ្លាញ កាលពីថ្ងៃចន្ទនៅក្នុងតំបន់ គៀវ, Dnipro និង Sumy ។
ជាមួយគ្នានេះ រ៉យទ័របានរាយការណ៍ថា អ៊ីរ៉ង់បានសន្យាថា នឹងផ្តល់ឱ្យរុស្ស៊ីនូវយន្តហោះដ្រូន បន្ថែមពីលើដី ដើម្បីបាញ់មីស៊ីលលើផ្ទៃដី ដល់ប្រទេសរុស្ស៊ីទៀត ដែលនេះត្រូវបានប្រភពដកស្រង់ ដោយលើកឡើងពីមន្ត្រី និងអ្នកការទូតអ៊ីរ៉ង់។
សហភាពអឺរ៉ុប និងរដ្ឋាភិបាលអង់គ្លេស បានប្រកាសថា ពួកគេនឹងដាក់ទណ្ឌកម្មបុគ្គល និងអាជីវកម្មអ៊ីរ៉ង់សម្រាប់ ការផ្គត់ផ្គង់យន្តហោះដ្រូន ដែលសម្ព័ន្ធមិត្តលោកខាងលិច បាននិយាយថា បំពានលើដំណោះស្រាយក្រុមប្រឹក្សា សន្តិសុខអង្គការសហប្រជាជាតិ លេខ ២២៣១ ដែលរារាំងការផ្ទេរបច្ចេកវិទ្យា យោធាមួយចំនួនរបស់អ៊ីរ៉ង់។
ប៉ុន្តែលោក John Spencer ដែលជាមេទ័ពអាមេរិកចូលនិវត្តន៍ និងជាប្រធាននៃការសិក្សាសង្គ្រាម នៅទីក្រុងនៅវេទិកាគោលនយោបាយ Madison បានលើកឡើងថា សហរដ្ឋអាមេរិកក៏គួរតែអនុវត្ត សាច់ដុំការទូត យោធា និងសេដ្ឋកិច្ចរបស់ខ្លួន ដើម្បីបញ្ឈប់ការផ្គត់ផ្គង់ យន្តហោះដ្រូនរបស់អ៊ីរ៉ង់ ៕
ប្រែសម្រួល ឈូក បូរ៉ា