នយោបាយ

សម្ដេចតេជោប្រាប់ថ្នាក់ដឹកនាំ និងសមាជិកបក្សភ្លើងទៀន ឱ្យផ្ដាច់ខ្លួនពីទណ្ឌិតសម រង្ស៊ី

ភ្នំពេញ៖ក្នុងឱកាសអញ្ជើញសំណេះសំណាល និងផ្តល់ស្រូវពូជជូនដល់ប្រជាកសិករចំនួន ៣៤៦០ គ្រួសារដែលរងគ្រោះដោយសារគ្រោះទឹកជំនន់ នៅក្នុងខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រាប់ថ្នាក់ដឹកនាំ និងសមាជិកគណបក្សភ្លើងទៀនត្រូវប្រញាប់ផ្ដាច់ខ្លួនចេញពីទណ្ឌិតសម រង្ស៊ី ។

បន្ថែមពីនេះសម្ដេចតេជោបានប្រាប់ទៅកាន់ថ្នាក់ដឹកនាំគណបក្សភ្លើងទៀនមួយចំនួនដូចជា លោក ទាវ វណ្ណុល សុន ឆ័យ និង ថាច់ សេដ្ឋា ត្រូវចេញមុខបកស្រាយពាក់ព័ន្ធការប្រមាថអង្គព្រះមហាក្សត្រពីសំណាក់ទណ្ឌិតសម រង្ស៊ី។

To Top