បរទេស៖ គិតមកត្រឹមព្រឹកថ្ងៃពុធនេះ ចំនួននៃអ្នកជនជាតិភាគតិច ដែលស្លាប់ដោយសារ ការវាយប្រហារតាម អាកាស ពីសំណាក់កងកម្លាំងយោធា មីយ៉ាន់ម៉ា បានកើនឡើង ទៅដល់៨០នាក់ហើយ។
ក្រុមជនជាតិភាគតិចទាំងនោះ បានចូលរួមកម្មវិធីប្រគុំតន្ត្រីមួយ ក្នុងឱកាសនៃការបា្ររព្ធខួប នៃគណបក្សនយោបាយ ដ៏សំខាន់មួយ នៅក្នុងតំបន់ដែលជាទឹកដី ផ្តាច់ខ្លួន របស់មីយ៉ាន់ម៉ា។
ចំនួននៃអ្នកស្លាប់នេះត្រូវបាន គេមើលឃើញថា បានក្លាយទៅជាចំនួនស្លាប់ ដ៏ច្រើនបំផុត មិនធ្លាប់មានឡើយ ចាប់តាំងតែពី ពេលដែលមេដឹកនាំយោធា បានទំលាក់និងចាប់ខ្លួន លោកស្រី Aung San Suu Kyi សាជាថ្មី កាលពីខែកុម្ភៈឆ្នាំ២០២១។
យោធាបានបញ្ជាក់ថា វាគឺជាប្រតិបត្តិការដ៏ចាំបាច់ ដើម្បីបង្ក្រាកទីតាំងកណ្តាល របស់ក្រុមឧទ្ទាមប្រយុទ្ធផ្តាច់ខ្លួន នៅក្នុងរដ្ឋ Kachin និងចោទប្រកាន់ថាបានរៀបចំ ផែនការភេវរកម្ម ហើយលើសពីនេះ ក្រុមអ្នករបួសប្រមាណ ជាជាង១០០នាក់ទៀត ត្រូវបានរារាំងមិនឲ្យធ្វើ ដំណើរទៅកាន់ មន្ទីរពេទ្យ ក្បែរខាងដើម្បីសម្រាកព្យាបាល ឡើយ៕
ប្រែសម្រួល៖ស៊ុនលី