ព័ត៌មានជាតិ

លោក កៅ ថាច អគ្គនាយក ARDB ជួបសំដែងការគួរសម​ និងសិក្សាលើបទពិសោធន៍​ ក្នុងការផ្តល់ការឥណទានខ្នាតតូច ដល់ប្រជាកសិករ ជាមួយអគ្គនាយកនៃ CARD SME Bank

ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) កាលពីថ្ងៃទី២៥ ខែតុលា​ ឆ្នាំ២០២២​ បានដឹកនាំសហការី ជួបសំដែងការគួរសម​ និងពិភាក្សាការងារជាមួយ លោកស្រី Cynthia B. Baldeo (President and CEO) អគ្គនាយកនៃ CARD SME Bank និងតំណាង CARD MRI​ ប្រទេសហ្វីលីពីន ដោយមានការសម្របសម្រួលដោយ ADFIAP។

យោងតាមមន្ត្រីធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានឲ្យដឹងថា ជំនួបនេះ​ គឺធ្វើឡើងក្នុងគោលបំណងចែករំលែក បទពិសោធន៍​ ក្នុងការផ្តល់ការឥណទានខ្នាតតូច ដល់ប្រជាកសិករ, ម៉ូឌែលអាជីវកម្មឥណទាន និងអាជីវកម្មពាក់ព័ន្ធ, និងយុទ្ធសាស្រ្ត ក្នុងការអនុវត្តផែនការយុទ្ធសាស្រ្ត។

បន្ថែមពីនេះ លោកបណ្ឌិត និងសហការី ក៏បានទស្សនាការតាំងពិព័រណ៌ចំណីអាហារ របស់សិស្សានុសិស្ស ដែលកំពុងសិក្សា ក្រោមកម្មវិធីរបស់ CARD MRI ។ ជាចុងក្រោយ ស្ថាប័នទាំងពីរ ក៏បានពិនិត្យលទ្ធភាព ក្នុងការស្វែងរកការពង្រីកកិច្ចសហប្រតិបត្តិការ៕

To Top