ព័ត៌មានជាតិ

រដ្ឋបាលខេត្តព្រះសីហនុ ប្រកាសថ្កោលទោស ទណ្ឌិត សម រង្ស៊ី ដែលហ៊ានប្រមាថ យ៉ាងធ្ងន់ធ្ងរបំផុត លើព្រះចេស្តា ព្រះមហាក្សត

ភ្នំពេញ៖ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃរដ្ឋបាលខេត្តព្រះសីហនុ សូមប្រកាស ថ្កោលទោសយ៉ាងដាច់អហង្ការចំពោះ ទណ្ឌិតក្បត់ជាតិ សម រង្ស៊ី ដែលថ្លើមពាសមេឃ ហ៊ានប្រមាថយ៉ាងធ្ងន់ធ្ងរ បំផុតលើព្រះចេស្តា ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សតនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត របស់ប្រជារាស្ត្រខ្មែរ ថា“មិនមានមនសិការជាតិ»និង «ក្បត់ជាតិ”។

ការប្រមាថរបស់ទណ្ឌិតពូជជនក្បត់ជាតិ៣ជំនាន់ ខាងលើនេះ ចំពោះអង្គព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលជាព្រះប្រមុខរដ្ឋ និងជារដ្ឋបុរសស្នេហាជាតិដ៏ខ្ពង់ខ្ពស់បំផុត របស់ប្រជាជាតិខ្មែរ គឺជាការប្រមាថ យ៉ាងធ្ងន់ធ្ងរបំផុត ចំពោះស្ថាប័នរាជានិយម និងរំលោភលើរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាចំពោះប្រជាជាតិខ្មែរទាំងមូល។

យើងខ្ញុំទាំងអស់គ្នា សូមអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ចាត់វិធានការផ្លូវច្បាប់ឱ្យបានម៉ឹងម៉ាត់ជាទីបំផុតចំពោះទណ្ឌិត សម រង្ស៊ី ជាមេក្រុមឧទ្ទាមពូជក្បត់ជាតិ៣ជំនាន់ ព្រមទាំងបក្ខពួក ដែលហ៊ាន ប្រព្រឹត្តអំពើប្រមាថដ៏ធ្ងន់ធ្ងរបំផុត ដែលប្រជារាស្ត្រខ្មែរ មិនអាចអត់ឱនឱ្យបានជាដាច់ខាត។

យើងខ្ញុំទាំងអស់គ្នា សូមប្ដេជ្ញា និងប្រកាសជាឱឡារិកថា ដាច់ខាតការពាររដ្ឋធម្មនុញ្ញ គោរព ការពារ និងដង្ហែ តាមអង្គព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលព្រះអង្គគឺជាព្រះមហាក្សត្រ ប្រកបដោយទសពិធ រាជធម៌ មានសីលធម៌ គុណធម៌ដ៏ល្អផូរផង់ ជានិមិត្តរូបដ៏ខ្ពង់ខ្ពស់បំផុតនៃជាតិ ហើយទ្រង់តែងគង់ប្រថាប់ជាម្លប់ដ៏ ត្រជាក់ និងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៃប្រជាជាតិ និងប្រជារាស្ត្រខ្មែរ ដោយមិនអនុញ្ញាតឱ្យជនណាម្នាក់ រំលោភបំពានបានឡើយ៕

To Top