នយោបាយ

ការិយាល័យនយោបាយ នៃគណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនីស្តចិន បើកធ្វើកិច្ចប្រជុំ ក្រោមអធិបតីភាព របស់លោកXi Jinping

ថ្ងៃទី ២៥ខែតុលា ការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តចិនបានបើកធ្វើកិច្ចប្រជុំ ក្រោមអធិបតីភាព របស់លោក Xi Jinping ដើម្បីសិក្សាស្រាវជ្រាវ ពីការរៀបចំចាត់ចែង ការរៀនសូត្រ ឃោសនា និងអនុវត្តស្មារតី នៃសមាជបក្សកុម្មុយនីស្តចិន លើកទី ២០ ពិនិត្យពិភាក្សាលើ «ការកំណត់មួយចំនួន របស់ការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តចិន ស្តីពីការពង្រឹងនិងគាំពារការដឹកនាំ ជាឯកភាពនិងកណ្តាល របស់មជ្ឈិមបក្ស កុម្មុយនីស្តចិន» និង «បទប្បញ្ញត្តិ លម្អិត របស់ការិយាល័យ នយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តចិន ស្តីពីការអនុវត្តការ កំណត់ ៨ ខរបស់មជ្ឈិមបក្ស» ។

កិច្ចប្រជុំបានលើកឡើងថា ការរៀនសូត្រ ឃោសនានិង អនុវត្តស្មារតី នៃសមាជបក្សកុម្មុយនីស្តចិន លើកទី ២០ ជាភារកិច្ចនយោបាយចម្បង របស់បក្ស និងប្រទេសទាំងមូល នាពេលបច្ចុប្បន្ន និងក្នុងមួយរយៈកាលខាងមុខ ។ ត្រូវណែនាំ កម្មាភិបាល និងមហាជន ឱ្យសិក្សា របាយការណ៍ នៃសមាជបក្ស កុម្មុយនីស្តចិន លើកទី ២០ និងលក្ខន្តិកៈបក្ស យល់ដឹងយ៉ាងស៊ីជម្រៅ នូវគំនិតថ្មី សេចក្តីសន្និដ្ឋានថ្មី ការរៀបចំចាត់ចែងថ្មី និងការទាមទារថ្មី ដែលលើកឡើង ក្នុងសមាជបក្សកុម្មុយនីសចិន លើកទី ២០ ។

កិច្ចប្រជុំបានគូសបញ្ជាក់ថា ការរៀនសូត្រ ឃោសនានិងអនុវត្តស្មារតី នៃសមាជបក្សកុម្មុយនីស្តចិន លើកទី ២០ ត្រូវផ្សារភ្ជាប់ ជាមួយការពិត និងស្វែងរកប្រសិទ្ធភាពជាក់ស្តែង ។ ត្រូវយល់ដឹង ឱ្យបានស៊ីជម្រៅ នូវការវិភាគនិងវិនិច្ឆ័យ របស់មជ្ឈិមបក្ស ចំពោះស្ថានការណ៍ជាតិ និងអន្តរជាតិ ដើម្បីត្រៀមលក្ខណៈខាងការងារ និងខាងគំនិតសម្រាប់ឆ្លើយតប នឹងស្ថានការណ៍ស្មុគ្រស្មាញ ៕

To Top