ព័ត៌មានអន្តរជាតិ

ចិន ព្រមាន​ជប៉ុន កុំឲ្យសំដៅ​លើតៃវ៉ាន់ ក្នុង​យុទ្ធសាស្ត្រ​ការពារជាតិ

ប៉េកាំង ៖ ប្រទេសចិន បានព្រមានជប៉ុន កុំឱ្យសំដៅលើតៃវ៉ាន់ នៅក្នុងគោលការណ៍ ណែនាំគោលនយោបាយ សន្តិសុខរយៈពេលវែងរបស់ខ្លួន ដែលគ្រោងនឹងធ្វើបច្ចុប្បន្នភាព នៅចុងឆ្នាំនេះដោយថាទីក្រុងតូក្យូ គួរតែ “ជៀសវាងពីការជ្រៀតជ្រែក ក្នុងកិច្ចការផ្ទៃក្នុងរបស់ចិន” ។

តូក្យូ គ្រោងនឹងលើកឡើង នៅក្នុងយុទ្ធសាស្ត្រសន្តិសុខជាតិ ដែលបានកែសម្រួលថា “គ្មានការផ្លាស់ប្តូរឯកតោភាគី នៃស្ថានភាពបច្ចុប្បន្នដោយកម្លាំង នឹងត្រូវបានអត់ឱនឱ្យនោះទេ ” លើកោះតៃវ៉ាន់ នេះបើយោង តាមប្រភពរដ្ឋាភិបាលជប៉ុន ដោយថ្មីៗនេះប្រទេសចិន បានបង្កើនការបង្កហេតុខាង យោធាប្រឆាំង នឹងកោះប្រជាធិបតេយ្យ ដែលគ្រប់គ្រងដោយខ្លួនឯង។

លោក Tan Kefei អ្នកនាំពាក្យក្រសួងការពារជាតិចិន បានប្រាប់សន្និសីទ សារព័ត៌មាន មួយថា ប្រទេសជប៉ុន បាន “លេងសើចនឹងការគំរាម កំហែងផ្នែកយោធា” របស់ទីក្រុងប៉េកាំង ដែលផ្អែកលើ “ការជំរុញជ្រុលនិយម និងគ្មានការទទួលខុសត្រូវ” ។ លោក​បាន​ជំរុញ​ឱ្យ​ទីក្រុង​តូក្យូ​មាន​ការ​ប្រុង​ប្រយ័ត្ន ចំពោះ​ពាក្យ​សម្ដី និង​ទង្វើ​របស់​ខ្លួន​ក្នុង​វិស័យ​សន្តិសុខ ។

អ្នកនាំពាក្យក៏បានបង្ហាញពី “ការប្រឆាំងយ៉ាងម៉ឺងម៉ាត់” របស់ចិនចំពោះច្បាប់ ដែលបានពិភាក្សា នៅសភាសហរដ្ឋអាមេរិក ក្នុងគោលបំណងបង្កើនការគាំទ្រ របស់អាមេរិកយ៉ាងខ្លាំង ចំពោះតៃវ៉ាន់ រួមទាំងតាមរយៈ ជំនួយ សន្តិសុខរាប់ពាន់លានដុល្លារ ចំពេលមានសម្ពាធកាន់តែខ្លាំងឡើង របស់ទីក្រុងប៉េកាំង លើកោះនេះ។

លោកក្នុងនោះដែរលោកក៏បានជំរុញឲ្យអាមរិក កុំលេងសើច ជាមួយភ្លើងលើបញ្ហាកោះតៃវ៉ាន់។ ទំនាក់ទំនងចិន-អាមេរិក បានធ្លាក់ចុះយ៉ាងខ្លាំងចាប់ តាំងពីប្រធានសភាតំណាងរាស្រ្ត លោកស្រី Nancy Pelosi បានធ្វើទស្សនកិច្ចនៅកោះតៃវ៉ាន់ក្នុងខែសីហា ដោយទីក្រុងប៉េកាំង បានធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំនៅជិតកោះនេះ បន្ទាប់ពីការធ្វើដំណើរ របស់លោកស្រី។

នៅពេលសួរអំពីការកត់ សម្គាល់របស់រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin ដែលថាទីក្រុងវ៉ាស៊ីនតោន កំពុងព្យាយាមបើកបណ្តាញ ទំនាក់ទំនងយោធាឡើងវិញជាមួយទីក្រុងប៉េកាំង អ្នកនាំពាក្យបានបន្ដថា សហរដ្ឋអាមេរិក គួរតែគោរពយ៉ាងស្មោះស្ម័គ្រ ចំពោះផលប្រយោជន៍ និងកង្វល់សំខាន់ៗរបស់ចិន ហើយលុបបំបាត់កត្តាអវិជ្ជមាន ដែលរារាំងទំនាក់ទំនងរវាង យោធាទាំងពីរ “៕

To Top