ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង បាញ់មីស៊ីលចំនួន ២គ្រាប់ ក្បែរដែនឆ្នេរសមុទ្ររបស់ខ្លួន

បរទេស៖ យោងតាមការចេញផ្សាយរបស់ rt.com នៅព្រឹកថ្ងៃសៅរ៍នេះ បានឲ្យដឹងថា ប្រទេសកូរ៉េខាងជើងបាន ធ្វើការបាញ់មីស៊ីលប្រភេទ ballistic ចំងាយជិតចំនួន២គ្រាប់ នៅក្នុងដែនសមុទ្ររបស់ខ្លួន កាលពីថ្ងៃសុក្រគឺជាសកម្មភាព បាញ់សាកល្បងចុងក្រោយ សម្រាប់ខែតុលានេះ។

កងកម្លាំងយោធារបស់កូរ៉េខាងត្បូង បានធ្វើការរាយការណ៍ ដោយផ្ទាល់ពីហេតុការណ៍នេះ និងដោយបានបញ្ជាក់ទៀតថា មីស៊ីលបានបាញ់ចេញពីតំបន់ Tongchon ក្នុងខេត្ត Kangwon ដែលមានទីតាំងស្ថិតនៅជិត
ព្រំដែនភាគខាងត្បុងជាមួយនឹង កូរ៉េខាងត្បូង និងជិតជាតំបន់ផ្សេងទៀតដែល ធ្លាប់បាញ់សាកល្បងនាពេលកន្លងមក។

ប្រភពដដែលបានសរសេរទៀតថា មីស៊ីលទាំងនោះបានធ្លាក់ក្បែរ ទៅនឹងឆ្នេរសមុទ្ររបស់កូរ៉េខាងជើង ប៉ុន្តែក្នុងសមុទ្រជប៉ុននៅក្រៅតំបន់សេដ្ឋកិច្ច របស់រដ្ឋាភិបាលក្រុងតូក្យូ និងត្រូវបានគេមើលឃើញថា នៅចំថ្ងៃចុងក្រោយ
នៃសមយុទ្ធយោធាជើងទឹក របស់កូរ៉េខាងត្បូងដែលមានឈ្មោះថា Hoguk ដែលកំពុងដំណើរការ និងចូលរួមពីយោធាអាមេរិកផងដែរ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top