“ពេលភ្ងាក់ពីគេងរៀងរាល់ថ្ងៃ ពួកឳពុកម្តាយសុទ្ធ តែបួងសួងថា កូនរបស់ពួកគេមិនជួបប្រទះរឿង បាញ់ប្រហារទេ ហើយសាលារៀន របស់កូន ក៏មិនមានករណី បាញ់ប្រហារនោះដែរ ។” សមាជិករដ្ឋសភា របស់អាមេរិកមួយរូប បានពិពណ៌នា យ៉ាងដូច្នោះ អំពីស្រមោលខ្មៅ ខាងផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ របស់ជនជាតិអាមេរិក ដែលបណ្តាលមកពីអំពើហិង្សា ។
យោងតាមទិន្នន័យថ្មីបំផុត នៃ“ឃ្លាំងទិន្នន័យអំពីការបាញ់ប្រហារ នៅសាលារៀន K-១២” ដែលជាអង្គការមិនស្វែង រកប្រាក់ចំណេញរបស់អាមេរិក បានបង្ហាញឱ្យឃើញថា បច្ចុប្បន្ននេះនៅសល់រយៈពេល ជាងពីរខែទៀតក៏បានដល់ចុងឆ្នាំ២០២២ហើយ ប៉ុន្តែគិតរហូតដល់ពេលនេះ ក្នុងឆ្នាំនេះអាមេរិក បានកើតមានករណីបាញ់ប្រហារ នៅសាលារៀន ចំនួន២៦០ លើកហើយ ដោយបានបំបែកកំណត់ត្រាកថ្មី ពោលគឺកើតមានករណីបាញ់ ប្រហារនៅសាលារៀន ច្រើនបំផុតក្នុងមួយឆ្នាំ ។ ត្រឹមតែក្នុងប៉ុន្មានថ្ងៃថ្មីៗ នេះ ក៏កើតមានករណីបាញ់ប្រហារ ជាច្រើនលើកដែរ ជាពិសេសគឺករណី បាញ់ប្រហារដែលកើតឡើង នៅវិទ្យាល័យមួយ នៃទីក្រុងSaint Louisរដ្ឋMissouriកាលពីថ្ងៃទី២៤ខែតុលា ក៏បានបណ្តាលឱ្យមនុស្ស៣នាក់ស្លាប់ និង៧នាក់ទៀតរងរបួស ក្នុងនោះបូករួមទាំងជនជាប់ សង្ស័យផងដែរ ។
តាមស្ថិតិនៃគេហទំព័រ “បណ្ណសារអំពើហិង្សាដោយកាំភ្លើង” របស់អាមេរិកបង្ហាញឱ្យឃើញថា គិតរហូតដល់ថ្ងៃទី២៧ខែតុលា តាមម៉ោងក្នុងតំបន់ ក្នុងឆ្នាំ២០២២ នៅទូទាំង អាមេរិក មានកុមារនិងក្មេងជំទង់ចំនួន ១ពាន់៣រយ៧៩នាក់ ត្រូវបានបាញ់សម្លាប់ដោយកាំភ្លើង និង៣ពាន់៦រយ៨៧នាក់ទៀត បានរងរបួស ។ នៅប្រទេសអាមេរិក ផលប៉ះពាល់បណ្តាលមកពីអំពើហិង្សា ដោយកាំភ្លើងចំពោះសុខាភាពផ្លូវចិត្ត របស់យុវជន មានភាពធ្ងន់ធ្ងរហួស ពីការប៉ាន់ស្មានដែរ ។ បច្ចុប្បន្ននេះ សមាមាត្ររងជំងឺថប់បារម្ភ និងជំងឺធ្លាក់ទឹកចិត្តរបស់ក្មេងជំទង់អាមេរិក បាននិងកំពុងកើនឡើង ឥតឈប់ឈរ ហើយសិស្សមួយចំនួន ផ្តោតសំខាន់និងព្រួយបារម្ភចំពោះអំពើហិង្សាដោយកាំភ្លើង ហួសពីការសិក្សារបស់ពួកគេយ៉ាងខ្លាំង ។
ប្រឈបមុខនឹង ករណីបាញ់ប្រហារ ដែលកើតឡើង ឥតឈប់ឈរនៅអាមេរិក មនុស្សជាច្រើនសុទ្ធតែឆ្ងល់ថា រដ្ឋាភិបាលអាមេរិក តែងតែសងសឹក យ៉ាងខ្លាំងក្លា ដោយសារការស្លាប់របស់ទាហានម្នាក់ នៅសមរភូមិ ហើយបានឃោសនា បំប៉ោងអ្វីដែលហៅថា”ជីវិតមនុស្សមានតម្លៃថ្លៃ” ប៉ុន្តែហេតុអ្វីបានជាវាព្រងើយកណ្តើយ ចំពោះកុមារនិងក្មេងជំទង់អាមេរិកម្នាក់ ហើយម្នាក់ទៀតដែលត្រូវបាញ់សម្លាប់ដោយកាំភ្លើង ហេតុអ្វីបានជា”ជីវិតរបស់កុមារនិង ក្មេងជំទង់មានតម្លៃថោក”?
តាមពិត មូលហេតុនេះ ត្រូវនិយាយពីកង្វះខាត នៃរបបនយោបាយរបស់អាមេរិក ។ បច្ចុប្បន្ននេះ មូលហេតុដែលអាមេរិក ពិបាកដោះស្រាយបញ្ហា មិនអាចគ្រប់គ្រងអំពើហឹង្សា ដោយកាំភ្លើង មិនត្រឹមតែដោយមក ពីការកំណត់នៃវិសោធនកម្មទីពីរ របស់រដ្ឋធម្មនុញ្ញអាមេរិកស្តីពីសិទ្ធិកាន់កាំភ្លើង ពិបាកនឹងរង្គោះរង្គើ ប៉ុណ្ណោះទេ ថែមទាំងក៏ដោយសារ “នយោបាយវេតូ” របស់បក្សទាំងពីរអាមេរិកផងដែរ។ ទន្ទឹមនឹងនេះ ការបញ្ចុះបញ្ចូល នៃក្រុមផលប្រយោជន៍ ដូចជាសមាគមកាំភ្លើងជាតិ អាមេរិកក៏បានដើរតួនាទីដ៏សំខាន់ផងដែរ ។
និយាយ ចំពោះអ្នកនយោបាយអាមេរិក ការដោះស្រាយបញ្ហា អំពើហិង្សាដោយកាំភ្លើងចាំបាច់ ត្រូវតែមានការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការបម្រើប្រជាជន និងត្រឡប់ទៅរកគោល បំណងដើម នៃការបំពេញតាមតម្រូវការរបស់ប្រជាជន និងកំណត់គោលនយោបាយ សមហេតុផល ។ ប៉ុន្តែពួកគេគិត តែផលប្រយោជន៍នយោបាយ របស់ខ្លួនពេញមួយថ្ងៃ មានតែនិយាយតាមតែមាត់ តែគ្មានការអនុវត្ត ជាក់ស្តែងនោះទេ។
ប្រសិនបើកង្វះខាត នៃរបបនយោបាយរបស់អាមេរិក មិនអាចត្រូវបានបំពេញបន្ថែម ប្រសិនបើអំណាចនយោបាយ អាមេរិកត្រូវកាន់កាប់ ដោយពួកអាត្មា និយមជាប់រហូត ហើយប្រសិនបើក្រុមផលប្រយោជន៍ដែលលក់កាំភ្លើងផង និងលក់អាវ ក្រោះផង តែងតែប្រព្រឹតិ្តទៅដោយរលូន នោះប្រជាជនអាមេរិក នឹងមិនអាចគេចផុតពីស្រមោលខ្មៅ នៃអំពើហិង្សាដោយកាំភ្លើង បានទេ ហើយត្រូវបង់ថ្លៃដោយ ជីវិតរបស់ពួកគេ៕