ភ្នំពេញ៖ ភ្ញៀវទេសចរជាតិ និង អន្តរជាតិ មកកំសាន្ត នៅខេត្តព្រះសីហនុ នាចុងសប្ដាហ៍ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យនេះ មានចំនួនប្រមាណ ១៥០០០០នាក់។
បើតាមរដ្ឋបាលខេត្តព្រះសីហនុ បានឱ្យដឹងថា កំណើនភ្ញៀវទេសចរនេះ ក្រោយមានការដាក់ឱ្យដំណើរការសាកល្បង ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ រយៈពេល ០១ខែ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែតុលាឆ្នាំ ២០២២ ដោយមិនមានការបង់ប្រាក់ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការការពារសន្តិសុខ សណ្តាប់ធ្នាប់ អនាម័យ បរិស្ថានបានយ៉ាងល្អប្រសើរ ដែលជាការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចង់មកកំសាន្តក្នុងខេត្តព្រះសីហនុ។
![](https://dap-news.com/wp-content/uploads/2022/10/745-1.jpg)
![](https://dap-news.com/wp-content/uploads/2022/10/744-1-1024x576.jpg)
![](https://dap-news.com/wp-content/uploads/2022/10/743-1-1024x576.jpg)
![](https://dap-news.com/wp-content/uploads/2022/10/742-1-1024x576.jpg)
![](https://dap-news.com/wp-content/uploads/2022/10/741-1-1024x576.jpg)
![](https://dap-news.com/wp-content/uploads/2022/10/740-2-1024x576.jpg)
![](https://dap-news.com/wp-content/uploads/2022/10/739-2.jpg)
![](https://dap-news.com/wp-content/uploads/2022/10/738-1.jpg)
![](https://dap-news.com/wp-content/uploads/2022/10/737-1.jpg)
![](https://dap-news.com/wp-content/uploads/2022/10/736-1.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)