ព័ត៌មានអន្តរជាតិ

Update៖ ក្រុងគៀវ របស់អ៊ុយក្រែន រងការដាច់ចរន្តអគ្គិសនី និងទឹកប្រើប្រាស់ ក្រោយពីរុស្ស៊ីបើកការ វាយប្រហារដោយមីស៊ីល

គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ថា ប្រទេសអ៊ុយក្រែនបានទទួលរង ការដាច់ចរន្តអគ្គិសនី ហើយការផ្គត់ផ្គង់ទឹកត្រូវបាន កាត់បន្ថយទៅផ្នែកធំនៃទីក្រុងគៀវ កាលពីថ្ងៃចន្ទ បន្ទាប់ពីមានកការវាយប្រហារ មួយផ្សេងទៀតដោយមីស៊ីលរបស់រុស្ស៊ី ទៅលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ។

កងទ័ពអ៊ុយក្រែនបានឲ្យដឹងថា មីស៊ីលបាញ់ពីនាវាលើសពី ៥០គ្រាប់ ត្រូវបានបាញ់នៅគោលដៅនានា ទូទាំងប្រទេស ប៉ុន្មានថ្ងៃបន្ទាប់ពីប្រទេសរុស្ស៊ី បានស្តីបន្ទោសអ៊ុយក្រែន ចំពោះការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើក លើកងនាវារបស់ខ្លួននៅសមុទ្រខ្មៅ ។

កងទ័ពបានឲ្យដឹងថា មីស៊ីលជាច្រើនត្រូវបាន បាញ់ទម្លាក់ដោយ ប្រព័ន្ធការពារដែនអាកាស ប៉ុន្តែនាយករដ្ឋមន្ត្រី Denys Shmygal បានឲ្យដឹងថា របាំងការពារបានបណ្តាល ឱ្យមានការដាច់ចរន្តអគ្គិសនីនៅក្នុង “រាប់រយ” នៃតំបន់ឆ្លងកាត់តំបន់ចំនួន៧ របស់អ៊ុយក្រែន ។

ការផ្ទុះជាច្រើនត្រូវបាន គេឮនៅក្នុងរដ្ឋធានី គៀវ ។

លោក Vitali Klitschko អភិបាលក្រុង បានថ្លែងនៅលើបណ្តាញ Telegram ថា “អ្នកប្រើប្រាស់៨០ភាគរយ” មិនមានទឹកប្រើប្រាស់នៅក្នុង រដ្ឋធានីនោះទេ បន្ទាប់ពីការវាយប្រហារនោះ “អ្នកប្រើប្រាស់៨០ភាគរយ” ត្រូវបានបោះបង់ចោលដោយ គ្មានអគ្គិសនីប្រើប្រាស់ឡើយ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top