ព័ត៌មានអន្តរជាតិ

អ្នកការទូតកូរ៉េខាងត្បូង-ចិន ជួបពិភាក្សាគ្នា ដោះស្រាយវិបត្ដិមេរោគឆ្លងវីរុសកូរ៉ូណា

សេអ៊ូល៖ ក្រសួងការបរទេសបានឲ្យដឹងថា អ្នកការទូតកំពូល នៃប្រទេសកូរ៉េខាងត្បូង និងចិន បានពិភាក្សាគ្នាតាមទូរស័ព្ទ ដើម្បីធ្វើកិច្ចសហប្រតិបត្តិការ ក្នុងការដោះស្រាយ ជាមួយវីរុសប្រភេទថ្មី ដែលកំពុងបង្កការគំរាមកំហែងយ៉ាងខ្លាំង។

រដ្ឋមន្រ្តីក្រសួងការបរទេស លោកស្រី Kang Kyung-wha និងសមភាគីចិន លោក វ៉ាងយី បានជជែកគ្នាតាមទូរស័ព្ទចំនួន ៣០ នាទីកាលពីល្ងាចថ្ងៃអង្គារ ដើម្បីពិភាក្សាពីវិធីការពារជនជាតិកូរ៉េ នៅប្រទេសចិន ប្រឆាំងនឹងការផ្ទុះឡើង នៃមេរោគវីរុសកូរ៉ូណា ក៏ដូចជាបញ្ហាផ្សេងទៀត ដូចជាកិច្ចពិភាក្សាជំនួបទ្វេភាគី ដែលបានគ្រោងទុកជាដើម។

យោងតាមក្រសួងបានឱ្យដឹងថា ក្នុងអំឡុងពេលនៃកិច្ចពិភាក្សានេះ លោកស្រី Kang បានស្នើសុំជំនួយរបស់រដ្ឋាភិបាលចិន ជាមួយនឹងផែនការ ដែលគ្រោងនឹងកើតឡើង របស់រដ្ឋាភិបាលកូរ៉េខាងត្បូង ដើម្បីជម្លៀសប្រជាជន នៅកូរ៉េខាងត្បូង ចេញពីទីក្រុង Wuhan ភាគកណ្តាលប្រទេសចិន៕ ដោយ៖ ឈូក បូរ៉ា

To Top