ព័ត៌មានអន្តរជាតិ

ប៉ង់តាហ្គោន៖ ប្រព័ន្ធការពារ ដែនអាកាសអាមេរិក នឹងមកដល់អ៊ុយក្រែនឆាប់ៗនេះ

បរទេស៖ យោងតាមការបញ្ជាក់ អះអាងដោយមន្ត្រីប៉ង់តាហ្គោនម្នាក់ កាលពីថ្ងៃអង្គារម្សិលមិញនេះ បានឲ្យដឹងថា សហរដ្ឋអាមេរិក នឹងធ្វើការបញ្ជូនប្រព័ន្ធ ការពារដែនអាកាស NASAMS ចំនួន២គ្រឿងដំបូងមកឲ្យ ប្រទេសអ៊ុយក្រែន ក្នុងពេលដ៏ឆាប់បំផុត។

ការប្រកាសនេះធ្វើឡើង នៅក្រោយពេលដែលរដ្ឋាភិបាល ទីក្រុងគៀវបានព្យាយាមបញ្ចុះបញ្ចូល រដ្ឋាភិបាលលោកខាងលិចឲ្យជួយគាំទ្រ តាមរយៈការផ្គត់ផ្គង់ ប្រព័ន្ធការពារដែនអាកាស ដោយអះអាងរុស្សីកំពុងបន្ត វាយប្រហារមកលើហេដ្ឋារចនាសម្ព័ន្ធ របស់ខ្លួនដោយមីស៊ីល និងដ្រូន។

នៅក្នុងសេចក្តីថ្លែងការណ៍ ដ៏ខ្លីមួយមន្ត្រីយោធារបស់មន្ទីរប៉ង់តាហ្គោន បាននិយាយថា អាមេរិកបានប្តេជ្ញាចិត្ត យ៉ាងខ្លាំងក្នុងការបញ្ជូន ប្រព័ន្ធការពារដែនអាកាសប្រភេទ NASAMS នេះឲ្យបានចំនួន ៨គ្រឿងហើយ២គ្រឿង នឹងទៅដល់អ៊ុយក្រែន ក្នុងពេលឆាប់ៗនេះ ៕

ប្រែសម្រួល៖ ស៊ុន លី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top