ព័ត៌មានអន្តរជាតិ

Update៖ រុស្ស៊ី បញ្ជាឲ្យពលរដ្ឋស៊ីវិល ឲ្យចាកចេញពីតំបន់ភាគខាងត្បូងអ៊ុយក្រែន

អ៊ុយក្រែន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២ថា កាលពីថ្ងៃអង្គារ រុស្ស៊ី បានប្រាប់ដល់ជនស៊ីវិលឱ្យចាកចេញពីតំបន់មួយនៅតាមបណ្តោយច្រាំងខាងកើតនៃទន្លេ Dnipro នៅក្នុងខេត្ត Kherson របស់ប្រទេសអ៊ុយក្រែន ដែលជាផ្នែកបន្ថែមដ៏សំខាន់នៃបទបញ្ជាជម្លៀសខ្លួនដែលទីក្រុង គៀវ បានបញ្ជាក់ថា បរិមាណនៃចំនួនប្រជាជនដោយបង្ខំមានចំនួនច្រើននៅក្នុងទឹកដីដែលខ្លួនកាន់កាប់ ។

គួររំលឹកថា ប្រទេសរុស្ស៊ី ធ្លាប់បានបញ្ជាជនស៊ីវិលចេញពីដែនដែលខ្លួនគ្រប់គ្រងនៅច្រាំងទន្លេភាគខាងលិច ជាកន្លែងដែលកងកម្លាំងអ៊ុយក្រែន បានរុលទៅមុខជាច្រើនសប្តាហ៍ដើម្បីដណ្តើមយកទីក្រុង Kherson ក្នុងអ្វីដែលនឹងក្លាយជារង្វាន់ជាយុទ្ធសាស្ត្រនៅក្នុងសង្គ្រាមរយៈពេល៨ខែ ។

ក្រុមមន្ត្រីដែលត្រូវបានលើកបន្តុបដោយរុស្ស៊ី បានឲ្យដឹងកាលពីថ្ងៃអង្គារថា ពួកគេកំពុងពង្រីកការបញ្ជានោះទៅកាន់តំបន់ការពារចម្ងាយ១៥គីឡូម៉ែត្រតាមបណ្តោយច្រាំងខាងកើតផងដែរ ។ ប្រទេសអ៊ុយក្រែន បានឲ្យដឹងថា ការជម្លៀសនេះរួមមានការនិរទេសដោយបង្ខំពីទឹកដីដែលកាន់កាប់ជាឧក្រិដ្ឋកម្មសង្គ្រាម ។

ប្រទេសរុស្ស៊ី បានអះអាងថា បានបញ្ចូលផ្នែកខ្លះនៃតំបន់ Kherson ដោយបានលើកឡើងថា ខ្លួនកំពុងយកជនស៊ីវិលទៅកាន់កន្លែងសុវត្ថិភាពដោយសារតែហានិភ័យដែលអ៊ុយក្រែនអាចនឹងប្រើអាវុធមិនធម្មតាទេ ។

លោក Vladimir Saldo អ្នកដឹកនាំខេត្តដែលតែងតាំងដោយរុស្ស៊ី បានថ្លែងថា “ដោយសារតែលទ្ធភាពនៃការប្រើប្រាស់វិធីសាស្រ្តហាមឃាត់នៃសង្រ្គាមដោយរបបអ៊ុយក្រែន ក៏ដូចជាព័ត៌មានដែលថា ក្រុង គៀវ កំពុងរៀបចំការវាយប្រហារដោយមីស៊ីលដ៏ធំមួយមកលើស្ថានីយ៍វារីអគ្គិសនី Kakhovka មានគ្រោះថ្នាក់ភ្លាមៗនៃតំបន់ Kherson ។

លោកបានបញ្ជាក់ថា “ការសម្រេចចិត្ត (ដើម្បីពង្រីកតំបន់ជម្លៀស) នឹងធ្វើឱ្យវាអាចបង្កើតការការពារជាផ្នែកមួយ ដើម្បីទប់ទល់ការវាយប្រហាររបស់អ៊ុយក្រែន និងការពារដល់ជនស៊ីវិល” ៕


ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top