ព័ត៌មានអន្តរជាតិ

អេស្ប៉ាញ ផ្ដល់កញ្ចប់ជំនួយថ្មី លើផ្នែកយោធា និងមនស្សធម៌ដល់អ៊ុយក្រែន

គៀវ ៖ រដ្ឋមន្ត្រីការបរទេស អ៊ុយក្រែន លោក Dmytro Kuleba បានឲ្យដឹងថា អ៊ុយក្រែននឹងទទួលបានជំនួយផ្នែកយោធា និងមនុស្សធម៌ថ្មី ពីប្រទេសអេស្ប៉ាញ នាពេលឆាប់ៗនេះ។

នៅក្នុងសន្និសីទ សារព័ត៌មានរួមមួយ បន្ទាប់ពីកិច្ចពិភាក្សា ជាមួយរដ្ឋមន្ត្រីការបរទេស អេស្ប៉ាញ លោក Jose Manuel Albares លោក Kuleba បានលើកឡើងថា ឆាប់ៗនេះ អ៊ុយក្រែននឹងទទួលបានថាមពលថ្ម នៃប្រព័ន្ធមីស៊ីល ប្រឆាំងយន្តហោះ និងកាំជ្រួច Aspide ពីប្រទេសអេស្ប៉ាញ។

លោក Kuleba បានបន្ថែមថា អេស្បាញក៏នឹងផ្ទេរទៅឱ្យអ៊ុយក្រែននូវ ប្រព័ន្ធការពារដែនអាកាស Hawk ចំនួន៤ ប្រព័ន្ធមីស៊ីលប្រឆាំងរថក្រោះ កាំភ្លើង និងគ្រាប់ផ្លោង ព្រមទាំងឧបករណ៍យោធាផ្សេងទៀត ដែលជាផ្នែកមួយ នៃកញ្ចប់ជំនួយយោធាថ្មី។

សម្រាប់ផ្នែក របស់លោកវិញ លោក Albares បានលើកឡើងថា អេស្បាញ កំពុងបរិច្ចាគរថយន្តសង្គ្រោះចំនួន ៣០ គ្រឿងដល់អ៊ុយក្រែន ហើយនឹង ចែកចាយម៉ាស៊ីនភ្លើងចំនួន ៥ ក្រុមក្នុងពេលឆាប់ៗនេះ ដើម្បីផ្តល់ថាមពលដល់បរិក្ខារពេទ្យ របស់ប្រទេសអ៊ុយក្រែន៕

ប្រែសម្រួល ឈូក បូរ៉ា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top