ព័ត៌មានអន្តរជាតិ

សម្ព័ន្ធមិត្តលោកត្រាំថា អ៊ុយក្រែន នឹងមិនទទួលបានលុយ សូម្បីមួយសេន បើគណបក្សសាធារណរដ្ឋ ឈ្នះការបោះឆ្នោតសភា

បរទេស៖ ប្រសិនបើគណបក្សសាធារណរដ្ឋ ឈ្នះការបោះឆ្នោតសភា ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ នៅសប្តាហ៍ក្រោយ នោះ “មិនមានលុយសូម្បីមួយកាក់ផ្សេងទៀត នឹងទៅអ៊ុយក្រែនឡើយ”។ តំណាងសហរដ្ឋអាមេរិកលោកស្រី Marjorie Taylor Greene បានប្រាប់ការជួបជុំនៅទីក្រុង Sioux រដ្ឋ Iowa កាលពីថ្ងៃព្រហស្បតិ៍ ដោយចោទប្រកាន់គណបក្សប្រជាធិបតេយ្យ ដែលកំពុងកាន់អំណាចថាផ្តល់អាទិភាព ដល់យោធាអ៊ុយក្រែន ពេញមួយជីវិត របស់អាមេរិក។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា លោកស្រី Greene បានប្រកាសថា “ព្រំដែនតែមួយគត់ដែលពួកគេ យកចិត្តទុកដាក់គឺអ៊ុយក្រែន មិនមែនជាព្រំដែនភាគខាងត្បូង របស់អាមេរិកទេ” នោះគឺ «ប្រទេស​យើង​ដំបូងគេ»។

ខណៈពេលដែលការស្ទង់មតិបង្ហាញថា គណបក្សសាធារណរដ្ឋ មានឱកាសពិតប្រាកដក្នុងការដណ្តើមយកសភា ក៏ដូចជាព្រឹទ្ធសភាមកវិញនោះ អ្នកនយោបាយអ៊ុយក្រែន ហាក់ដូចជាមិនព្រួយបារម្ភ ចំពោះការសន្យារបស់លោក ស្រី Greene នោះទេ។

Sviatoslav Yurash សមាជិកម្នាក់ នៃអ្នករាជការរបស់ប្រធានាធិបតី Vladimir Zelensky បានប្រាប់ Newsweek កាលពីថ្ងៃសុក្រថា លោក Greene មិនមែនជាផ្នែកនាំមុខ នៃការពិភាក្សារបស់គណបក្សសាធារណរដ្ឋនោះទេ។

លោក​បាន​មាន​ប្រសាសន៍​ថា​ «​ការ​ពិត​អ្នកដែល​ស្តាំ​និយមជ្រុល និង​ឆ្វេង​ជ្រុល​នៅ​អាមេរិក ​ដែល​មាន​ទស្សនៈ​ខុស​គ្នា​គឺ​ច្បាស់​ណាស់ ​ព្រោះ​អាមេរិក​ជា​លទ្ធិប្រជាធិបតេយ្យ​។ «​តាម​ទស្សនៈ​ទូទៅ​ទាក់ទង​នឹង​ភាគី​ទាំងពីរ នៃ​ច្រកផ្លូវ ការ​គាំទ្រ​ចំពោះ​អ៊ុយក្រែន​គឺ​ច្បាស់​ណាស់»៕ ប្រែសម្រួលៈ ណៃ តុលា

To Top