ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន​ នឹងថ្លែងសារទៅកាន់ប្រជាពលរដ្ឋ ពីជំងឺរលាកសួត បង្កដោយវីរុសកូរ៉ូណាថ្មី

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ស្អែកនេះ នៅវិមានសន្តិភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងថ្លែងសារស្តីពី ជំងឺរលាកសួតបង្កដោយវីរុសកូរ៉ូណាប្រភេទថ្មី ដើម្បីឱ្យប្រជាពលរដ្ឋបានជ្រាបព័ត៌មានច្បាស់។

សូមបញ្ជាក់ថា មកដល់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ នៅកម្ពុជា ទើបតែមានអ្នកជំងឺរលាកសួត បង្កដោយវីរុសកូរ៉ូណាត្រឹមតែ ១ករណី ប៉ុណ្ណោះដែលកើតលើបុរសជនជាតិចិនម្នាក់ នៅខេត្តព្រះសីហនុ ។ បុរសនោះ ត្រូវបានដាក់ឲ្យនៅដាច់ដោយឡែក ពីគេ ក្រោមការពិនិត្យព្យាបាល យ៉ាងយកចិត្តទុកដាក់ ពីក្រុមគ្រូពេទ្យ ហើយគាត់មានសុខភាពធម្មតាទេ ៕

To Top