បរទេស ៖ រដ្ឋាភិបាល និងក្រុមប្រឆាំង របស់ប្រទេសអ៊ីតាលី បានឌឺដងពាក្យសម្តី លើការដឹកជញ្ជូន អាវុធសម្រាប់ទីក្រុងគៀវ បន្ទាប់ពីបាតុកម្មដ៏ធំ នៅទីក្រុងរ៉ូម កាលពីចុងសប្តាហ៍ បានអំពាវនាវឱ្យមានសន្តិភាព និងការទូតនៅអ៊ុយក្រែនជំនួសវិញ ។ បន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិ Guido Crosetto បានហៅអតីតនាយករដ្ឋមន្ត្រី Giuseppe Conteថាជា “ការសម្លុត អ្នកជិតខាង” បាននិយាយថា ការគេចចេញ ពីការពិភាក្សា នយោបាយលើជំនួយ អ៊ុយក្រែន នឹងជាការសម្លុត លទ្ធិប្រជាធិបតេយ្យ ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Conte ដែលដឹកនាំចលនាផ្កាយប្រាំ (M5S) បាននិយាយទៅកាន់ ប្រជាជនអ៊ីតាលីរាប់ម៉ឺននាក់ ដែលបានប្រមូលផ្តុំគ្នា ប្រឆាំងនឹងសង្រ្គាម កាលពីថ្ងៃសៅរ៍ ដោយប្រាប់ពួកគេថា វិធីសាស្រ្ត របស់រដ្ឋាភិបាលថ្មីគឺ “នាំទៅរកការកើនឡើង តែប៉ុណ្ណោះ” ។ លោកបាននិយាយថា ឥឡូវនេះអ៊ុយក្រែនមាន “ប្រដាប់អាវុធពេញលេញ” អ៊ីតាលីចាំបាច់ត្រូវជំរុញ ឱ្យមានបទឈប់បាញ់ និងកិច្ចចរចាសន្តិភាព ។
លោក Crosetto គឺជាស្ថាបនិកមួយរូបនៃ Brothers of Italy (FdI) ហើយកាន់កាប់ផ្នែកការពារជាតិនៅក្នុងរដ្ឋាភិបាលថ្មីរបស់នាយករដ្ឋមន្ត្រី Giorgia Meloni ។ លោក Crosetto បានវាយប្រហារ ទៅលើលោក Conte នៅលើទំព័រនៃកាសែត Corriere della Sera កាលពីថ្ងៃអាទិត្យ ដោយហៅការ កត់សម្គាល់ របស់គាត់នៅក្នុងបាតុកម្មថា “ការជ្រៀតជ្រែក ដូចជាការសម្លុតអ្នកជិតខាង” ដែលមិនគោរពស្ថាប័នរដ្ឋ ៕