ព័ត៌មានជាតិ

នាយករដ្ឋមន្ដ្រីកម្ពុជា-វៀតណាម អញ្ជើញជាអធិបតីក្នុងវេទិកាជំរុញការវិនិយោគ និងពាណិជ្ជកម្ម កម្ពុជា-វៀតណាម

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងលោក ផាម មិញជិញ(Phạm Minh Chính) នាយករដ្ឋមន្ត្រីវៀតណាម នារសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីនៅក្នុងវេទិកាជំរុញការវិនិយោគ និងពាណិជ្ជកម្ម កម្ពុជា-វៀតណាម ២០២២ ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារភ្នំពេញ។

សូមរំលឹកថា វេទិកាជំរុញវិនិយោគ និងពាណិជ្ជកម្មកម្ពុជា-វៀតណាម ២០២២ រៀបចំឡើងដើម្បីពង្រឹង និងពង្រីកបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការវិនិយោគ និងពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាម ក្នុងឱកាសដំណើរទស្សនកិច្ចផ្លូវការរបស់លោក ផាម មិញជិញ នាយករដ្ឋមន្ត្រីវៀតណាម នៅប្រទេសកម្ពុជា៕

To Top