ព័ត៌មានអន្តរជាតិ

លោក Zelensky នឹងមិនចូលរួមកិច្ចប្រជុំ G20 ឡើយ

បរទេស៖ យោងតាមការបញ្ជាក់ ដោយមន្ត្រីជាន់ខ្ពស់របស់ប្រទេសឥណ្ឌូនេស៊ី ដែលជាអ្នកទទួលខុសត្រូវ លើកិច្ចការងាររៀបចំសមាសភាព អ្នកចូលរួមកិច្ចប្រជុំ G20 កាលពីថ្ងៃព្រហស្បតិ៍្សម្សិលមិញនេះ បានឲ្យដឹងថា លោកប្រធានាធិបតីអ៊ុយក្រែន Zelensky នឹងមិនចូលរួមកិច្ចប្រជុំដ៏ធំបំផុត របស់ពិភពលោកមួយនេះទេ។

យោងតាមប្រភពដដែល បានបន្តទៀតថាលោក Zelensky នឹងមិនចូលរួមកិច្ចប្រជុំ G20 ដោយបានលើកឡើងនូវ មូលហេតុសំខាន់ថា លោកកំពុងជាប់រវល់កិច្ចការងារផ្ទៃក្នុង ប្រទេសអ៊ុយក្រែន។

នៅក្នុងសេចក្តីប្រកាសជាមួយគ្នានេះ មន្ត្រីជាន់ខ្ពស់ឥណ្ឌូនេស៊ីដដែល ក៏បានអះអាងដែរថា លោកប្រធានាធិបតីរុស្សី Vladimir Putin ក៏នឹងមិនចូលរួមក្នុង កិច្ចប្រជុំដ៏សំខាន់នេះដូចគ្នា។

ផ្ទាំងពាណិជ្ជកម្ម

លោក Luhut Binsar Panjaitan ជារដ្ឋមន្ត្រីសម្របសម្រួល កិច្ចការងារជើងទឹកនិងជាអ្នក រៀបចំដំណើរការកិច្ចប្រជុំ G20 ផងបានថ្លែងបែបនេះថា៖ មេដឹកនាំទាំងពីរមានកាលវិភាគ ដ៏មមាញឹករៀងខ្លួន ហើយពួកយើងពិតជាគោរព ចំពោះការសម្រេចចិត្តនេះ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top