ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន កំពុងថ្លែងសារ ទៅកាន់ប្រជាពលរដ្ឋ ពីជំងឺរលាកសួត បង្កដោយវីរុសកូរ៉ូណាថ្មី

ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០នេះ បាននិងកំពុងថ្លែងសារស្តីពី ជំងឺរលាកសួតបង្ក ដោយវីរុសកូរ៉ូណាប្រភេទថ្មី ដើម្បី ឱ្យប្រជាពលរដ្ឋបានជ្រាបព័ត៌មានច្បាស់។

សូមបញ្ជាក់ថា មកដល់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ នៅកម្ពុជា ទើបតែមានអ្នកជំងឺរលាកសួត បង្កដោយវីរុសកូរ៉ូណាត្រឹមតែ ១ករណី ប៉ុណ្ណោះដែលកើតលើ បុរសជនជាតិចិនម្នាក់ នៅខេត្តព្រះសីហនុ ។ បុរសនោះ ត្រូវបានដាក់ឲ្យនៅដាច់ ដោយឡែក ពីគេ ក្រោមការពិនិត្យព្យាបាល យ៉ាងយកចិត្តទុកដាក់ ពីក្រុមគ្រូពេទ្យ ហើយគាត់ មានសុខភាពធម្មតាទេ ៕

To Top