ព័ត៌មានជាតិ

សម្តេចតេជោ ៖ បើបិទជើងហោះហើរ ពីចិនមកកម្ពុជា គឺជាបិទសេដ្ឋកិច្ចកម្ពុជា និងផ្តាច់ទំនាក់ទំនង ជាមួយចិន

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងថាបើបិទការហោះហើរ ពីចិនមកកម្ពុជាទាំងមូលមែននោះ គឺវិធានការដែលជា ការបិទសេដ្ឋកិច្ចកម្ពុជានិងផ្តាច់ ទំនាក់ទំនងរវាងកម្ពុជា-ចិនផងដែរ ព្រោះចិនមានប្រជាជន ជិត១៤០០០លាននាក់ ខណៈខេត្តហឺប៊ីមាន ប្រជាជនប្រមាណជា ១០លាននាក់។

សម្តេចថា រដ្ឋាភិបាលចិនមានទំនួលខុសត្រូវ អំពីរឿងវីរុសកូរ៉ូណានេះ ។បើបិទមែនលទ្ធផលនឹង ទៅជាយ៉ាងណា គឺបិទសេដ្ឋកិច្ចកម្ពុជា ដោយត្រង់តែម្តង ៕

To Top