ព័ត៌មានអន្តរជាតិ

រុស្ស៊ី ប្រកាសដាក់បម្រាម ជនជាតិអាមេរិក ២០០នាក់ ផ្សេងបន្ថែមទៀត

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ប្រទេសរុស្សីបានសម្រេចចិត្ត ក្នុងការដាក់បម្រាមទៅលើពលរដ្ឋ និងជនជាតិអាមេរិកចំនួន ២០០នាក់ផ្សេងទៀត មិនឲ្យធ្វើដំណើរចូលមក ប្រទេសរុស្សីឡើយ ដើម្បីឆ្លើយតបទៅនឹងទណ្ឌកម្ម របស់រដ្ឋាភិបាលក្រុងវ៉ាស៊ិនតោន ដើម្បីប្រឆាំងនឹងប្រទេសរុស្សី។

សេចក្តីប្រកាសដែលត្រូវបាន ធ្វើឡើងដោយក្រសួងការបរទេស នៃប្រទេសរុស្សីបានបន្តបញ្ជាក់ថា នៅក្នុងបញ្ជីខ្មៅទាំងនោះគេសង្កេតឃើញ មានដូចជាក្រុមមន្ត្រីរដ្ឋាភិបាល និងមនុស្សជិតស្និទ្ធប្រធានក្រុមហ៊ុន ក្រុមអ្នកជំនាញក្រុមអ្នក ជួយសម្របសម្រួលព្រមទាំង ក្រុមមាននិន្នាការប្រឆាំងនឹងរុស្សី ជាមួយនឹងយុទ្ធនាការដែលមានឈ្មោះថា Russophobic និងក្រុមមានយុទ្ធនាការ គាំទ្រអ៊ុយក្រែនផងដែរ។

គួរឲ្យដឹងដែរថា គិតមកដល់ពេលនេះពលរដ្ឋអាមេរិក ចំនួនប្រមាណជា ១០៧៣នាក់មកហើយ ដែលត្រូវបានរុស្សីប្រកាសដាក់ចូល ក្នុងបញ្ជីខ្មៅដើម្បីរារាំង និងហាមប្រាមការធ្វើដំណើរ និងរកស៊ីរបស់ពួកគេនៅក្នុងប្រទេសរុស្សី ៕

ប្រែសម្រួល៖ ស៊ុន លី

To Top