ព័ត៌មានជាតិ

លោក ចូ បៃដិន នឹងស្វែងរកមធ្យោបាយ ដើម្បីបន្តដាក់សម្ពាធ ដល់កូរ៉េខាងជើង ក្នុងពេលជំនួបប្រជុំ ជាមួយមេដឹក នាំកូរ៉េខាងត្បូង និងជប៉ុន ខណ:ចូលរួមកិច្ច ប្រជុំកំពូលអាស៊ាន នៅកម្ពុជា

ភ្នំពេញ ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ថា លោក ចូ បៃដិន ប្រធានាធិបតីអាមេរិក នឹងស្វែងរកមធ្យោបាយ ដើម្បីបន្តដាក់សម្ពាធលើក្រុងព្យុងយ៉ាង បន្ទាប់ពីមានការសាកល្បង គ្រាប់មីស៊ីលរបស់ខ្លួន ក្នុងកិច្ចពិភាក្សាជាមួយ មេដឹកនាំកូរ៉េខាងត្បូង និងជប៉ុន នៅថ្ងៃអាទិត្យនេះ មួយថ្ងៃមុនជំនួបកំពូលជាមួយលោក ហ្ស៊ី ជីនពីង មេដឹកនាំរបស់ប្រទេសចិន ។

គេបានដឹងថា គម្លាតនៃការបំបែក ក្នុងកំណត់ត្រា នៃការបាញ់មីស៊ីល ដោយកូរ៉េខាងជើង ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ បានធ្វើឱ្យមានការភ័យខ្លាច កើនឡើងថា របបផ្តាច់មុខមួយនេះ នឹងធ្វើការសាកល្បង នុយក្លេអ៊ែរលើកទី៧ របស់ខ្លួនក្នុងពេលឆាប់ៗនេះ ។

សេតវិមាន បានឲ្យដឹងថា លោក បៃដិន នឹងដាក់សម្ពាធដល់ប្រទេសចិន ដើម្បីទប់ស្កាត់សកម្មភាព របស់ក្រុងព្យុងយ៉ាង នៅគ្រាដែល លោកជួបប្រជុំទល់មុខគ្នា ជាលើកដំបូងជាមួយលោក ហ្ស៊ី នៅថ្ងៃចន្ទ នៅខាងក្រៅកិច្ចប្រជុំក្រុម G20 នៅក្នុងប្រទេសឥណ្ឌូនេស៊ី ។

សេតវិមានបានឲ្យដឹងថា លោក បៃដិន នឹងជួបសមភាគីកូរ៉េខាងត្បូង លោក Yoon Suk-yeol និងនាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida នៅថ្ងៃអាទិត្យនេះ ដើម្បីពិភាក្សាអំពីវិធីដោះស្រាយការគំរាមកំហែងដែលបង្កឡើងដោយ “កម្មវិធីអាវុធប្រល័យលោក និងកម្មវិធីមីស៊ីលផ្លោងខុសច្បាប់” របស់ប្រទេសកូរ៉េខាងជើង ។

គួរបញ្ជាក់ថា កិច្ចប្រជុំបីផ្លូវ នៅក្រៅកិច្ចប្រជុំកំពូល អាស៊ីបូព៌ាក្នុងទីក្រុងភ្នំពេញ ធ្វើឡើងបន្ទាប់ពីការសាកល្បង ដ៏ព្រឺព្រួចដោយកូរ៉េខាងជើង កាលពីដើមខែនេះ រួមទាំងមីស៊ីលផ្លោង អន្តរទ្វីបផងដែរ ៕

To Top