បរទេស៖ ប្រធានាធិបតីអ៊ុយក្រែនលោក Vladimir Zelensky កាលពីថ្ងៃម្សិលមិញនេះ បានអះអាងថា ប្រទេសរុស្សី
បានបើកការវាយប្រហារតាមរយៈ គ្រាប់មីស៊ីលដល់ទៅ ៨៥ដង ដែលជាលទ្ធផលបានបំផ្លិចបំផ្លាញ នូវប្រព័ន្ធបណ្តាញថាមពលរបស់ ក្រុមហ៊ុនជាច្រើនកន្លែង។
រដ្ឋាភិបាលទីក្រុងគៀវ កាលពីថ្ងៃអង្គារយប់មិញនេះ បានអះអាងថារុស្សីបានបើកការវាយប្រហារ តាមមីស៊ីលសំដៅសំខាន់ ហេដ្ឋារចនាសម្ព័ន្ធ របស់ប្រទេសអ៊ុយក្រែន និងក្នុងទ្រង់ទ្រាយធំហើយការ វាយប្រហារនេះបានធ្វើឡើង ក្រោយមួយថ្ងៃប៉ុណ្ណោះ ដែលមេដឹកនាំអ៊ុយក្រែន បានដាក់លក្ខខណ្ឌមួយចំនួន ក្នុងការវិលត្រឡប់រកតុចរចាវិញ។
យោងតាមការបញ្ជាក់របស់អជ្ញាធរ ក្នុងតំបន់នៅក្រោយការវាយប្រហារដ៏ធំ របស់រុស្សីលើកនេះវាបានធ្វើឲ្យពាក់កណ្តាល នៃពលរដ្ឋរស់នៅក្នុង ទីក្រុងគៀវនិងពលរដ្ឋប្រមាណជា ៨០ភាគរយទៀត នៅភាគខាងលិចនៃប្រទេសគឺ បានកាត់ផ្តាច់ចេញពី ចរន្តអគ្គិសនីប្រើប្រាស់ ៕
ប្រែសម្រួល៖ ស៊ុន លី
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
