ពោធិ៍សាត់ ៖ លោក ឱន សុទ្ធា អតីតអនុប្រធាន មន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និង សុរិយោដីខេត្ត ត្រូវបានប្រកាស តែងតែងជាប្រធានមន្ទីរជំនួសលោកលៀម ប៊ុនរឿន អតីតប្រធានមន្ទីរ ដែលត្រូវបានអង្គភាព ប្រឆាំងអំពើរពុករលួយចាប់ខ្លួន កាលពីពេលកន្លងទៅ។
អញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែង ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តពោធិសាត់ នាព្រឹកថ្ងៃទី ៣០ ខែ មករា ឆ្នាំ ២០២០នោះ គេសង្កេតឃើញវត្តមានលោកឆាន់ សុផាន់ រដ្ឋលេខាធិការប្រចាំការ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដី និង លោកម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិសាត់ ព្រមទាំងមានការអញ្ជើញចូលរួម ពីសំណាក់លោក លោកស្រីប្រធានមន្ទីរស្ថាប័ននានា ក្នុងខេត្តនិងមន្ត្រីរាជការចំណុះ មន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តពោធិសាត់ ជាច្រើនរូបទៀតផងដែរ។
មានមតិសំណេះសំណាល នៅក្នុងពិធីប្រកាសចូលកាន់មុខតំណែងថ្មី នៃមន្ទីរៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីនាព្រឹកមិញនោះ លោកឆាន់ សុផាន់ និង លោកម៉ៅ ធនិន អភិបាលខេត្ត បានធ្វើការកោតសរសើរ ដល់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ចំណុះអោយមន្ទីរជំនាញមួយនេះថា កន្លងមកនិងពេលបច្ចុប្បន្ន បានខិតខំអនុវត្តន៍ច្បាប់ និង លិខិតបទដ្ឋានគតិយុត្តិនានាបានល្អប្រសើរ ឆ្លើយតបបានតាមសំណូមពរ និង បម្រើសេវាបានទាន់ពេលវេលា ជូនប្រជាពលរដ្ឋក្នងខេត្ត។
ថ្នាក់ដឹកនាំទាំងពីរ ក៏បានមានប្រសាសន៍ ផ្តាំផ្ញើទៅដល់លោកឱន សុទ្ធា ប្រធានមន្ទីរ ដែលទើបនិងតែងតាំងថ្មីនាពេលនេះ ធ្វើយ៉ាងណា ត្រូវចេះសាមគ្គីផ្ទៃក្នុងអោយបានល្អ ហើយត្រូវតែខិតខំជាបន្តទៀត លើការអនុវត្តន៍នូវការងារជំនាញ ដើម្បីបម្រើសេវាជូនប្រជាពលរដ្ឋ ឲ្យបានល្អប្រសើរជាបន្តទៀត៕