ព័ត៌មានអន្តរជាតិ

Update: ប្រធានាធិបតីអ៊ុយក្រែន ចោទរុស្ស៊ីថា ជាអ្នកវាយប្រហារដោយមីស៊ីល លើប្រទេសប៉ូឡូញ

បរទេស៖ ប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky បាននិយាយកាលពីថ្ងៃអង្គារថា អង្គការណាតូ “ចាំបាច់ត្រូវធ្វើសកម្មភាព” ខណៈដែលលោកបានស្តីបន្ទោស ចំពោះការផ្ទុះនៅក្នុងប្រទេសប៉ូឡូញ មិនឆ្ងាយពីព្រំដែនអ៊ុយក្រែន ទៅលើប្រទេសរុស្ស៊ី។ មុននេះ ប្រព័ន្ធផ្សព្វផ្សាយប៉ូឡូញ បានរាយការណ៍ថា យ៉ាងហោចណាស់មនុស្សពីរនាក់ បានស្លាប់នៅក្នុងអ្វីដែល ត្រូវបានគេពិពណ៌នាថា ជាការវាយប្រហារដោយ “មីស៊ីល”។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែកតាមការ លើកឡើងរបស់លោក Zelensky និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា «នេះជាការវាយប្រហារដោយមីស៊ីល របស់រុស្ស៊ីលើសន្តិសុខរួម!» ហើយលោកបានហៅ ការវាយប្រហារនេះថា ជា “ការកើនឡើងយ៉ាងគ្រោះថ្នាក់” ។ លោកក៏បានជំរុញឱ្យប្រទេស លោកខាងលិចដាក់រុស្ស៊ី ជាប្រទេស “ភេរវករ” ផងដែរ។

ប្រធានាធិបតីអ៊ុយក្រែនបានព្រមានថា “រយៈពេលដែលរុស្ស៊ីមានអារម្មណ៍ថា មាននិទណ្ឌភាពកាន់តែខ្ពស់ គឺជាការគំរាមកំហែងសម្រាប់នរណាម្នាក់ ដែលឈានដល់ការបាញ់មីស៊ីល របស់រុស្ស៊ី” ដោយគិតថា លោកមិនបានផ្តល់ភស្តុតាង ដែលបង្ហាញថា វាជាមីស៊ីលរុស្ស៊ីដែលបានវាយប្រហារ ប្រទេសប៉ូឡូញនោះទេ ៕

ប្រែសម្រួលៈ ណៃ តុលា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top