បរទេស ៖ ប្រទេសបារាំង គួរតែឈប់គាំទ្រ ប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky បន្ទាប់ពីគាត់ស្ទើរ តែញុះញង់ ឱ្យមានជម្លោះ ជាសកលដោយការចោទប្រកាន់ថា ការបំផ្ទុះដ៏ខ្លាំងក្លា នៅក្នុងទឹកដីប្រទេសប៉ូឡូញ ដែលជាសមាជិកណាតូ គឺបណ្តាលមកពី មីស៊ីលរុស្ស៊ី, នេះបើតាមលោក Nicolas Dupont-Aignan ដែលជាអតីតបេក្ខជន ប្រធានាធិបតីបារាំង បានស្នើកាលពីថ្ងៃសៅរ៍ ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៩ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា សរសេរនៅលើ Twitter លោក Dupont-Aignan ដែលជាប្រធាន គណបក្សស្តាំនិយម Debout la France និងបានឈរឈ្មោះជាប្រធានាធិបតី ជាច្រើនដង គឺបាននិយាយថា “ដោយការបាញ់ មីស៊ីលទៅលើប៉ូឡូញ និងចោទប្រកាន់ទៅលើរុស្ស៊ីគឺថា លោក Zelensky ស្ទើរតែបង្កឱ្យមានសង្គ្រាមលោកលើកទី III” ។
លោកបន្តថា “សូមឈប់គាំទ្របុរសដ៏គ្រោះថ្នាក់នេះទៅ។ [យើងគួរតែ] បង្កើតផែនការសន្តិភាពជាបន្ទាន់»។
សូមជម្រាបថា បន្ទាប់ពីការឡើង កាន់តំណែងរបស់គាត់ លោក Dupont-Aignan បានអះអាងថា ជម្លោះអ៊ុយក្រែន អាចត្រូវបានដោះស្រាយបាន លុះត្រាតែទីក្រុងម៉ូស្គូនិងគៀវយល់ព្រម បទឈប់បាញ់ហើយស្វ័យភាព ត្រូវបានផ្តល់ឱ្យសាធារណរដ្ឋ Donbass ទាំងពីរដូចដែលកិច្ចព្រមព្រៀង Minsk ត្រូវបានរៀបចំឡើង ។ ទាំង Donetsk និង Lugansk នាពេលថ្មីៗនេះ បានបោះឆ្នោត យ៉ាងលើសលប់ ដើម្បីចូលរួមជាមួយរុស្ស៊ី ក្នុងការធ្វើប្រជាមតិសាធារណៈ ។ អ្នកនយោបាយក៏បានអះអាងថា ផែនការសន្តិភាពណាមួយនឹងត្រូវបញ្ចូល “ការដកថយរបស់រុស្ស៊ី” និង “អព្យាក្រឹតភាពរបស់អ៊ុយក្រែន” ៕