នយោបាយ

ជំនួបទល់មុខគ្នា រវាងរដ្ឋមន្រ្តី ការពារជាតិ អាមេរិក និងចិន នៅកម្ពុជា បានកើតឡើងជាលើកដំបូង ចាប់ពីប្រធានសភាអាមេរិក ធ្វើដំណើរ ទៅកោះតៃវ៉ាន់

ភ្នំពេញ ៖ លោក Lloyd Austin រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក នៅថ្ងៃអង្គារបានសង្កត់ធ្ងន់ លើតម្រូវការកែលម្អ ទំនាក់ទំនង ដែលស្ថិតក្នុងវិបត្តិ អំឡុងពេលកិច្ចប្រជុំ ជាមួយសមភាគីចិន គឺលោក ឧត្តមសេនីយ៍ Wei Fenghe ខណៈដែលបង្កើនការព្រួយបារម្ភ អំពីអាកប្បកិរិយា “កាន់តែគ្រោះថ្នាក់” ដោយយន្តហោះយោធាចិន ។

នៅក្នុងជំនួប ដែលបានធ្វើឡើងនៅសណ្ឋាគារសុខា សៀមរាប នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ថិតនៅខេត្តសៀម ប្រទេសកម្ពុជា ដែលត្រូវបានពិពណ៌នាថា ជា “ផលិតភាព និងវិជ្ជាជីវៈ” ដោយមន្ត្រី សហរដ្ឋអាមេរិក គឺជាជំនួបលើកដំបូង របស់ប្រមុខការពារជាតិទាំងពីរ ចាប់តាំងពីដំណើរ ទស្សនកិច្ច ទៅកាន់កោះតៃវ៉ាន់ ដោយប្រធានសភា អាមេរិក លោកស្រី Nancy Pelosi កាលពីខែសីហា បានធ្វើឱ្យចិន ខឹងសម្បារយ៉ាងខ្លាំង ដែលចាត់ទុកកោះនេះ ជាទឹកដីរបស់ខ្លួន ។

អ្នកនាំពាក្យមន្ទីរបញ្ចកោណ ឧត្តមសេនីយ៍ទោ Pat Ryder បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ បន្ទាប់ពីកិច្ចប្រជុំនោះថា នៅក្នុងជំនួបទល់មុខគ្នា លើកទីពីរជាមួយរដ្ឋមន្ត្រីក្រសួង ការពារជាតិចិន ឧត្តមសេនីយ៍ Wei Fenghe ក្នុងឆ្នាំនេះ លោក Austin បានពិភាក្សាអំពីសារៈសំខាន់នៃ “កិច្ចសន្ទនាសំខាន់ៗ ស្តីពីការកាត់បន្ថយហានិភ័យជាយុទ្ធសាស្ត្រ និងការលើកកម្ពស់ សុវត្ថិភាពប្រតិបត្តិការ” ។

សូមជម្រាបថា សហរដ្ឋអាមេរិក និងចិន បានប៉ះទង្គិចកាន់តែខ្លាំងឡើង ជុំវិញការជ្រៀតជ្រែករបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងទំនាក់ទំនង របស់ទីក្រុងប៉េកាំង ជាមួយកោះតៃវ៉ាន់។ ប្រទេសចិនបានកាត់ផ្តាច់ទំនាក់ទំនងការពារជាតិ ជាមួយសហរដ្ឋអាមេរិកកាលពីខែសីហា បន្ទាប់ពីប្រធានសភា លោកស្រី Nancy Pelosi បានផ្គើននឹងការព្រមានប្រឆាំង នឹងការធ្វើដំណើរទៅកោះតៃវ៉ាន់ ដែលជាកោះគ្រប់គ្រងដោយខ្លួនឯង ដែលទីក្រុងប៉េកាំង ទាមទារអធិបតេយ្យភាព៕

To Top