ព័ត៌មានអន្តរជាតិ

អាមេរិក៖ រុស្សី មិនអាចដាក់បញ្ចូលក្នុងបញ្ជីរដ្ឋ ដែលគាំទ្រភេវរកម្មឡើយ

បរទេស៖ មន្ត្រីជាន់ខ្ពស់របស់អាមេរិកម្នាក់ ដែលបានធ្វើការឆ្លើយតប ទៅនឹងគំនិតផ្តួចផ្តើម របស់ក្រុមសមាជិកសភាអឺរ៉ុប ក្នុងការដាក់បញ្ចូលប្រទេសរុស្សី ទៅជាប្រទេស ដែលមានការគាំទ្រភេវរកម្មឬ State Sponsor of Terrorism បានអះអាងថាវាគឺជារឿង ដែលមិនអាចទៅរួចឡើយ។

លោកស្រី Beth Van Schaack មន្ត្រីជាន់ខ្ពស់របស់អាមេរិករូបនេះ បានបញ្ជាក់ថា សហរដ្ឋអាមេរិកមិនអាចធ្វើការបញ្ចូលឈ្មោះ ប្រទេសរុស្សីទៅក្នុងបញ្ជីរដ្ឋ ដែលគាំទ្រភេវរកម្មឡើយ ពីព្រោះថាមិនមានលក្ខខណ្ឌគ្រប់គ្រាន់ ដើម្បីអនុវត្តកិច្ចការងារនេះឡើយ។

គួរឲ្យដឹងដែរថាប្រទេសរុស្សី បានឈានទៅដល់ការលើកឡើងនូវដំណោះស្រាយរួមគ្នា កាលពីថ្ងៃពុធម្សិលមិញក្នុងការអំពាវនាវ ឲ្យមានការដាក់បញ្ចូលប្រទេសរុស្សី ទៅក្នុងបញ្ជីរដ្ឋដែលគាំទ្រភេវរកម្ម។

កាលពីថ្ងៃពុធម្សិលមិញដដែលនោះផង ក្រសួងការបរទេសរុស្ស៊ី បានធ្វើការរិះគន់ការចាត់តាំងណាមួយថា ជាមធ្យោបាយមួយសម្រាប់លោកខាងលិច ក្នុងការធ្វើឱ្យស្របច្បាប់នូវ “វិធានការបង្ខិតបង្ខំឯកតោភាគី”៕ ប្រែសម្រួល៖ស៊ុនលី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top