បរទេស៖ រដ្ឋាភិបាលទីក្រុងគៀវ បានចេញចំណាត់ការភ្លាមៗ ក្នុងការដាក់ពិន័យទៅលើ លោកអភិបាលក្រុង Kharkov ដែលជាទីក្រុងធំជាងគេបំផុតទី២ របស់ប្រទេសអ៊ុយក្រែន ក្រោយបុរសរូបនេះ បានប្រើប្រាស់ភាសារុស្សីខុសទៅនឹងច្បាប់ ដែលបានចែងថាមិនអនុញ្ញាតិ ឲ្យប្រើប្រាស់ភាសាមិនផ្លូវការ នៅក្នុងសេចក្តីថ្លែងការណ៍ ជាសាធារណៈតាមកញ្ចក់ទូរទស្សន៍។
លោក Igor Terekhov ដែលត្រូវបានគេដឹងថា បានធ្វើការថ្លែងសន្ទរកថា ជាភាសារុស្សីជាមួយនឹង ពលរដ្ឋដែលជាជនជាតិរុស្សី រស់នៅក្នុងទីក្រុងនោះនឹងត្រូវទទួល ពិន័យជាទឹកប្រាក់ប្រមាណជា ៣៤០០០ hryvnas ឬប្រមាណជា៩២ដុល្លារអាមេរិក។
សេចក្តីប្រកាសដែលត្រូវបាន ធ្វើឡើងដោយមន្ត្រីជាន់ខ្ពស់ ផ្នែកច្បាប់របស់ប្រទេសបានបញ្ជាក់ថា៖ ភាសាមិនមានរបស់រដ្ឋឬ non-state language នៅក្នុងសេចក្តីថ្លែងការណ៍ របស់លោកអភិបាលក្រុង ធ្វើឡើងចំពោះពលរដ្ឋក្នុងទីក្រុង Kharkov គឺជាការរំលោភបំពាន មកលើច្បាប់ដែលបានចែង។
គួរឲ្យដឹងដែរថា ច្បាប់ប្រើប្រាស់ភាសាអ៊ុយក្រែន ជាផ្លូវការត្រូវបានចុះហត្ថលេខា ដោយអតីប្រធានាធិបតីអ៊ុយក្រែនលោក Pyotr Poroshenko កាលពីឆ្នាំ២០១៩ ពោលគឺមុនតែ ៥ថ្ងៃប៉ុណ្ណោះមុនការចុះចេញពី តំណែងរបស់ខ្លួន ៕
ប្រែសម្រួល៖ ស៊ុន លី