បរទេស៖ ទីស្នាក់ការយោធាអាមេរិកមួយ កន្លែងក្នុងប្រទេសស៊ីរី បានទទួលរងការបាញ់ប្រហារ ដោយគ្រាប់មីស៊ីល, នេះបើយោងតាមបញ្ជាការកណ្តាល របស់សហរដ្ឋអាមេរិក ចំពេលមានការកើនឡើងនៃអំពើហិង្សារវាងតួកគី និងកងជីវពលឃឺដ ក្នុងតំបន់។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា CENTCOM បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យ៉ាងហោចណាស់មីស៊ីល ចំនួនពីរបានតម្រង់គោលដៅ “មូលដ្ឋានល្បាត” របស់សហរដ្ឋអាមេរិក នៅជិត ទីប្រជុំជន al-Shaddadi នៅភាគឦសានប្រទេសស៊ីរី កាលពីយប់ថ្ងៃសុក្រ ដោយមិនផ្តល់ព័ត៌មានលម្អិត អំពីអ្នកដែលអាចនឹងធ្វើការ វាយប្រហារនោះទេ។
យោធាបាននិយាយថា “ការវាយប្រហារមិនបណ្តាលឱ្យមានរបួស ឬខូចខាតដល់មូលដ្ឋាន ឬទ្រព្យសម្បត្តិរបស់សម្ព័ន្ធ” នោះទេ ដោយកត់សម្គាល់ថា “គ្រាប់រ៉ុក្កែតដែលមិនបានបាញ់លើកទីបី” ត្រូវបានរកឃើញនៅទីតាំងក្បែរនោះ។
អ្នកនាំពាក្យ CENTCOM លោក Joe Buccino បានបន្ថែមថា ការវាយប្រហារបែបនេះបានធ្វើឱ្យកងកម្លាំងចម្រុះ និងប្រជាជនស៊ីវិលប្រឈមនឹងហានិភ័យ និងធ្វើឱ្យខូចដល់ស្ថិរភាព និងសន្តិសុខ ដែលរកបានដោយលំបាក របស់ប្រទេសស៊ីរី និងតំបន់៕
ប្រែសម្រួលៈ ណៃ តុលា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
