ភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ដំឡើងឋានៈ លោក កើត ឆែ ជំនួយការរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា មានឋានៈស្មេីរដ្ឋលេខាធិការបន្ថែមលើមុខងារបច្ចុប្បន្ន។
សូមបញ្ជាក់ថា លោក កើត ឆែ បច្ចុប្បន្នមានតួនាទី ជាអភិបាលរងរាជធានីភ្នំពេញ ។