ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជាបានចេញព្រះរាជក្រឹត្យនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ត្រាស់បង្គាប់តែងតាំង លោក យ៉ង សាំងកុមារ ជារដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការក្រសួងកសិកម្ម ខណៈលោក ឡឹក សុធារ ក៏ត្រូវបានតែងតាំងជា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម។
សូមរំលឹកថា នាថ្ងៃ២៣ វិច្ឆិកា លោកបណ្ឌិត យ៉ង សាំង កុមារ អតីតថ្នាក់ដឹកនាំដ៏សំខាន់របស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន និងលោក ឡឹក សុធារ បានស្នើសុំចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ។ ការចូលរួមនេះ ដោយសារលោកទាំង២ ពេញចិត្តនឹងគោលនយោបាយ លើវិស័យកសិកម្ម ដែលសម្តេចតេជោ បានគូសបញ្ជាក់នាពេលថ្មីៗនេះ ៕