ព័ត៌មានអន្តរជាតិ

អតីតឧត្តមសេនីយអាមេរិកថា អង្គការណាតូកំពុងពិចារណា អំពីលទ្ធភាពលើការផ្តល់យន្តហោះចម្បាំង ទំនើបដល់អ៊ុយក្រែន

បរទេស៖ មេដឹកនាំអង្គការណាតូ កំពុងពិចារណាអំពីលទ្ធភាព នៃការវិលត្រឡប់មកវិញ ទៅលើការផ្តល់យន្តហោះចម្បាំងទំនើប ដល់ប្រទេសអ៊ុយក្រែន, លោក James Stavridis មេបញ្ជាការសម្ព័ន្ធមិត្តកំពូលចូលនិវត្តន៍ និងឧត្តមនាវីឯកកងទ័ពជើងទឹកអាមេរិក បានអះអាងនៅក្នុងការចេញផ្សាយដោយ Bloomberg កាលពីថ្ងៃអង្គារ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា យោងតាមលោក Stavridis គឺថា ប្លុកនេះអាចបញ្ជូនយន្តហោះចម្បាំងដូចជា MiG-29 ដែលរចនាឡើងដោយសូវៀត ដែលបច្ចុប្បន្នកំពុងប្រើប្រាស់ នៅក្នុងប្រទេសប៉ូឡូញ ក៏ដូចជា F-16 របស់សហរដ្ឋអាមេរិក ដែលលោកបានពិពណ៌នាថាជា “យន្តហោះចម្បាំងពហុតួនាទី សាមញ្ញដើម្បីរៀន។ ”

ឧត្តមនាវីឯកដែលចូល និវត្តន៍រូបនេះក៏បានស្នើថា លោកខាងលិចនឹងតម្រូវតាមសំណើ របស់ប្រធានាធិបតីអ៊ុយក្រែនលោក Vladimir Zelensky ក្នុងការជួយបិទដែនអាកាស របស់ប្រទេសអ៊ុយក្រែន និងបង្កើននូវការផ្តល់ ប្រព័ន្ធមីស៊ីលបាញ់ពី លើអាកាសកម្រិតខ្ពស់ ព្រមទាំង Iron Dome ផលិតដោយអ៊ីស្រាអែលនិង ប្រព័ន្ធមិស៊ីល Patriot។

ខណៈពេលដែលលោក Stavridis មិនបានបង្ហាញពីប្រភពនៃ ព័ត៌មានរបស់គាត់នោះ កាសែតត្រូវបានបោះពុម្ព នៅថ្ងៃតែមួយដែលរដ្ឋមន្ត្រីការបរទេសណាតូ បានកោះប្រជុំនៅរដ្ឋធានី Bucharest របស់រូម៉ានី ដើម្បីពិភាក្សាអំពីជំនួយ នាពេលអនាគតដល់ទីក្រុងគៀវ ចំពេលមានជម្លោះជាមួយទីក្រុងម៉ូស្គូ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top