បរទេស៖ យោធារបស់ប្រទេសចិនបាននិយាយថា កងកម្លាំងរបស់ខ្លួនបាន “តាម និងព្រមានឱ្យចាកចេញ” របស់នាវាចម្បាំងអាមេរិក USS Chancellorsville បន្ទាប់ពីនាវានេះបានចូលទៅជិតប្រជុំកោះ Nansha (ហៅផងដែរថា ប្រជុំកោះ Spratly) ក្នុងសមុទ្រចិនខាងត្បូង កាលពីព្រឹកថ្ងៃអង្គារ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា អ្នកនាំពាក្យយោធារបស់ប្រទេសចិន លោក Tian Junli បានប្រកាសថា ការមកដល់ដោយគ្មានការអនុញ្ញាត ពីចិនជាមុនរបស់នាវាចម្បាំងអាមេរិក នៅជិតប្រជុំកោះ ដែលទីក្រុងប៉េកាំងចាត់ទុកថា ជាផ្នែកមួយនៃទឹកដីរបស់ខ្លួន គឺជា “ការរំលោភយ៉ាងធ្ងន់ធ្ងរ លើអធិបតេយ្យភាព និងសន្តិសុខរបស់ប្រទេសចិន” ។
លោក Tian បាននិយាយថា ទង្វើនេះគឺជាភស្តុតាងបន្ថែមទៀតដែលថា ទីក្រុងវ៉ាស៊ីនតោនកំពុងធ្វើការឆ្ពោះទៅរក “ការធ្វើឱ្យមានយោធានៅសមុទ្រចិនខាងត្បូង” ដោយបន្ថែមថា សហរដ្ឋអាមេរិកគឺជា “អ្នកញុះញង់ប្រឆាំងនឹងសន្តិភាព” នៅក្នុងតំបន់។
អ្នកនាំពាក្យរូបនេះបានរំលឹកឡើងវិញ នូវការប្តេជ្ញាចិត្តរបស់យោធាចិន ក្នុងការការពារអធិបតេយ្យភាពរបស់ប្រទេស និងដើម្បីរក្សាស្ថិរភាព នៅសមុទ្រចិនខាងត្បូង ផងដែរ ៕
ប្រែសម្រួលៈ ណៃ តុលា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
