ព័ត៌មានអន្តរជាតិ

វិមានក្រមឡាំង គូសបញ្ជាក់ពីលក្ខខណ្ឌ សម្រាប់ពិភាក្សាគ្នា ជាមួយនឹងអ៊ុយក្រែន

បរទេស៖ អ្នកនាំពាក្យរបស់វិមានក្រមឡាំងលោក Dmitry Peskov កាលពីថ្ងៃម្សិលមិញនេះ បានធ្វើការលើកឡើងអំពី លទ្ធភាពនៃជំនួបពិភាក្សាគ្នា រវាងអ៊ុយក្រែននិងរុស្សី ដោយពន្យល់ថា វានឹងអាចកើតឡើងលុះត្រាណា តែរុស្សីអាចមើលឃើញអំពី ការតាំងចិត្តច្បាស់របស់អ៊ុយក្រែន ចំពោះកិច្ចការងារនយោបាយ។

រំលឹកដែរថា កាលពីដើមខែកន្លងមកលោក Peskov ធ្លាប់បានអះអាងម្តងហើយដែរថា មេដឹកនាំរបស់អ៊ុយក្រែន ហាក់ដូចជាស្ទាក់ស្ទើរខ្លាំង ចំពោះការចូលរួមមកអង្គុយតុ ចរចាជាមួយគ្នានឹងរុស្សី។

នៅពេលដែលត្រូវបាន សាកសួរដោយក្រុមអ្នកកាសែត ជនជាតិរុស្សីលោក Peskov បានលើកឡើងដែរថា មានលក្ខខណ្ឌមួយចំនួនដែល ចាំបាច់ឲ្យភាគីទាំងពីរត្រូវ បំពេញក្នុងការចាប់ផ្តើមកិច្ចពិភាក្សា ដើម្បីសន្តិភាពឡើងវិញ។

លោកថ្លែងបែបនេះថា៖ ការតាំងចិត្តចំពោះកិច្ចការងារ នយោបាយការត្រៀមខ្លួនរួចជាស្រេច ដើម្បីពិភាក្សាទៅលើការទាមទារ ពីភាគីខាងរុស្សីត្រូវតែទទួលបាន ហើយវាគឺជារឿងដែលកន្លងមក មនុស្សគ្រប់គ្នាបានដឹងលឺរួចទៅហើយ៕

ប្រែសម្រួល៖ ស៊ុន លី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top