ព័ត៌មានជាតិ

ទាស់ពាក្យសម្ដីគ្នាក្នុងវង់ផឹកស៊ី ក្មួយកាប់អ៊ុំប្រុស ៣កាំបិត រងរបួសធ្ងន់

ពោធិសាត់៖ ជនសង្ស័យម្នាក់ត្រូវបាន កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលបឹងបត់កណ្តោល ធ្វើការឃាត់ខ្លួនបន្ទាប់ពីជនសង្ស័យនោះ បានប្រើអំពើរហឹង្សាយកកាំបិត កាប់ទៅលើជនរងគ្រោះដែលត្រូវជាអ៊ុំរបស់ខ្លួនចំនួន ៣ កាំបិត បណ្តាលអោយរងរបួសជាទម្ងន់ ដោយសារតែទំនាស់ពាក្យសំដី និង គ្នាក្នុងវង់ផឹកស៊ី កាលពីវេលាម៉ោង ១៧ និង ២៥ នាទីថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ២០២២ ស្ថិតនៅភូមិសំរោងលើ ឃុំបឹងបត់កណ្តោល ស្រុកបាកាន ខេត្តពោធិសាត់។

បើតាមរបាយការណ៍របស់ អធិការដ្ឋាននគរបាលស្រុក បាកានបានអោយដឹងថា ជនសង្ស័យដែលសមត្ថកិច្ចនគរបាលឃាត់ខ្លួន បាននោះមានឈ្មោះឆន សៅ ភេទប្រុសអាយុ ៣២ឆ្នាំ ជនជាតិខ្មែររស់នៅក្នុងភូមិសំរោងលើ ឃុំបឹងបត់កណ្តោល ស្រុកបាកាន ខេត្តពោធិសាត់។

ចំណែកឯជនរងគ្រោះមានឈ្មោះ ភេ  រុំ ភេទប្រុសអាយុ ៦០ ឆ្នាំជនជាតិខ្មែររស់នៅភូមិសំរោងលើ ឃុំបឹងបត់កណ្តោល ស្រុកបាកាន ខេត្តពោធិសាត់ ត្រូវជាអ៊ុំរបស់ជនសង្ស័យ។

បច្ចុប្បន្ន ជនសង្ស័យរួម និង វត្ថុតាងសមត្ថកិច្ចនគរបាលស្រុក កំពុងកសាងសំណុំរឿង ចាត់ការទៅតាមនិតិវិធី ៕

To Top