បរទេស៖ កងទ័ពអាមេរិកបានប្រកាសថា កិច្ចសន្យាតម្លៃ ១,២ ពាន់លានដុល្លារ ដើម្បីផលិតប្រព័ន្ធមីស៊ីល លើផ្ទៃទៅអាកាសកម្រិតខ្ពស់ ថ្នាក់ជាតិចំនួនប្រាំមួយ (NASAMS) សម្រាប់អ៊ុយក្រែន ចំពេលមានជម្លោះជាមួយរុស្ស៊ី ត្រូវបានប្រគល់ជូនទៅឱ្យ ក្រុមហ៊ុនការពារជាតិ Raytheon ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា ក្រសួងការពារជាតិអាមេរិក បាននិយាយនៅក្នុងសេចក្តី ថ្លែងការណ៍មួយកាលពីថ្ងៃពុធថា “ការងារនឹងត្រូវបានអនុវត្តនៅទីក្រុង Tewksbury រដ្ឋ Massachusetts ជាមួយនឹងកាលបរិច្ឆេទបញ្ចប់ ការប៉ាន់ស្មាននៅថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២៥” ។
រហូតមកដល់ពេលនេះ ទីក្រុងគៀវ បានទទួលក្រុមនៃ NASAMS ពីរក្នុងចំណោម ៨ ដែលសន្យាដោយទីក្រុងវ៉ាស៊ីនតោន។ ប្រព័ន្ធដែលនៅសេសសល់ត្រូវបានគេរំពឹងថា នឹងបញ្ជូនទៅអ៊ុយក្រែននៅពេល ដែលពួកគេត្រូវបានផលិតរួច។
ក្រៅពីជើងទម្រ កិច្ចសន្យារួមមាន ឧបករណ៍ និងគ្រឿងបន្លាស់ដែលពាក់ព័ន្ធ រួមជាមួយនឹងការបណ្តុះបណ្តាល និងការគាំទ្រផ្នែកដឹកជញ្ជូនសម្រាប់យោធាអ៊ុយក្រែន៕
ប្រែសម្រួលៈ ណៃ តុលា