ម៉ូស្គូ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី Sergey Lavrov បានឲ្យដឹងថា សហរដ្ឋអាមេរិក បានបង្កើតការគំរាមកំហែងអត្ថិភាព ចំពោះទីក្រុងមូស្គូ ដោយការចូលរួមដោយផ្ទាល់ នៅក្នុងជម្លោះអ៊ុយក្រែន និងបានចូលទៅក្នុងសង្រ្គាមពាក្យសម្ដី ជាមួយមេដឹកនាំលោកខាងលិច នៅឯកិច្ចប្រជុំសន្តិសុខកម្រិតខ្ពស់ នៅប្រទេសប៉ូឡូញ។
លោកក៏បានព្រមានអំពីហានិភ័យដ៏ធំ នៃសង្គ្រាមនុយក្លេអ៊ែរ ដែលអាចកើតមាន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន The National។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃព្រហស្បតិ៍ លោក Lavrov មានពាក្យសម្ដីខ្លាំងៗ សម្រាប់រដ្ឋបាលលោក បៃដិន ហើយបានបដិសេធចំពោះទស្សនៈដែលថា រុស្ស៊ីបានដើរចេញពីទំនាក់ទំនង ជាមួយសហរដ្ឋអាមេរិក។
ដោយសំដៅទៅលើការបង្កើត អង្គការណាតូនៅឆ្នាំ១៩៤៩ លោកបានលើកឡើងថា លោក Lord Ismay ដែលជាអគ្គលេខាធិការទីមួយ របស់សម្ព័ន្ធបានប្តេជ្ញាចិត្តថា នឹងរក្សាប្រទេសរុស្ស៊ី ចេញពីអឺរ៉ុបខណៈពេលដែល អនុញ្ញាតឱ្យសហរដ្ឋអាមេរិក រក្សាវត្តមាននៅទីនោះ។
លោកបានលើកឡើងថា “យើងចងចាំពីរបៀបដែល ណាតូត្រូវបានបង្កើតឡើង លោក Ismay បានដករូបមន្តមួយ ដើម្បីរក្សារុស្ស៊ី ចេញពីអឺរ៉ុប អាមេរិក នៅអឺរ៉ុប និងអាល្លឺម៉ង់ ស្ថិតនៅក្រោមការគ្រប់គ្រង។ ជនជាតិអាមេរិក បានធ្វើជាទាសករនៃអឺរ៉ុបទាំងអស់ ហើយពួកគេមិនត្រឹមតែរក្សា ប្រទេសអាល្លឺម៉ង់ប៉ុណ្ណោះទេ ប៉ុន្តែសហភាពអឺរ៉ុបទាំងមូល ស្ថិតនៅក្រោមការគ្រប់គ្រង។
នៅក្នុងការឈានទៅដល់ ជម្លោះនៅអ៊ុយក្រែន លោក Lavrov បានលើកឡើងថា រុស្ស៊ីបានឃើញពីរបៀបដែល “លោកខាងលិច កំពុងទាញអ៊ុយក្រែន ចូលទៅក្នុងអង្គការណាតូ” ហើយបានអះអាងថា ការអំពាវនាវរបស់ទីក្រុងម៉ូស្គូ សម្រាប់ការធានាប្រឆាំងនឹង ការពង្រីកសម្ព័ន្ធភាពយោធា បានធ្លាក់លើមនុស្សត្រចៀកថ្លង់ ៕
ប្រែសម្រួល ឈូក បូរ៉ា