ព័ត៌មានអន្តរជាតិ

Update៖ គណៈរដ្ឋមន្ត្រីថ្មីរបស់ម៉ាឡេស៊ី ដឹកនាំដោយលោកនាយរដ្ឋមន្ត្រី អាន់វ៉ា អ៊ីប្រាហ៊ីម ស្បថចូលកាន់តំណែងជា ផ្លូវការ

កូឡាឡាំពួរ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២២ថា កាលពីរសៀលថ្ងៃសៅរ៍ គណៈរដ្ឋមន្ត្រីថ្មីរបស់ម៉ាឡេស៊ី ដែលដឹកនាំដោយលោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រី បានស្បថចូលកាន់តំណែង ជាផ្លូវការហើយ ។


គួរបញ្ជាក់ថា សមាសភាពគណៈរដ្ឋមន្ត្រីរួមមានឧបនាយករដ្ឋមន្ត្រី២រូបគឺបក្ស Barisan Nasional (BN)លោក Ahmad Zahid Hamidi និងលោក Gabungan Parti Sarawak (GPS)មកពីបក្ស Fadillah Yusof ។

លោក អាន់វ៉ា ក៏កាន់កាប់ផលប័ត្រហិរញ្ញវត្ថុផងដែរ ខណៈដែលលោក Tengku Zafrul Abdul Aziz មកពីបក្សដូចលោក BN គឺជារដ្ឋមន្ត្រីពាណិជ្ជកម្មថ្មី ។

ថ្លែងទៅកាន់អ្នកសារព័ត៌មានបន្ទាប់ពីចូលកាន់តំណែង លោក Ahmad Zahid បានអំពាវនាវឱ្យភាគីទាំងអស់ ប្រកាន់ខ្ជាប់នូវភាពខុសគ្នាខាងនយោបាយរបស់ពួកគេ ដើម្បីឲ្យរដ្ឋាភិបាលរួបរួមថ្មីអាចធ្វើការបម្រើប្រជាជនម៉ាឡេស៊ីបាន ។

ប្រធាន BN បានបានលើកឡើងថា “យើងត្រូវផ្តល់អាទិភាពដល់ប្រជាជនដើម្បីបង្កើតស្ថិរភាពក្នុងប្រទេសដើម្បីទាក់ទាញអ្នកវិនិយោគបរទេសមកវិញ និងលើកទឹកចិត្តឲ្យមានការវិនិយោគផ្ទាល់ក្នុងស្រុក” ។

លោកបានលើកឡើងទៀតថា មេដឹកនាំមកពី BN ដែលត្រូវបានតែងតាំងក្នុងគណៈរដ្ឋមន្ត្រី អាចជួយពង្រឹងប្រព័ន្ធគ្រប់គ្រង និងគ្រប់គ្រងរបស់ប្រទេសម៉ាឡេស៊ី ដោយធ្លាប់មានបទពិសោធន៍ក្នុងជួររដ្ឋាភិបាល ៕


ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top