ព័ត៌មានអន្តរជាតិ

ពលរដ្ឋអ៊ីតាលី រាប់ពាន់នាក់ចូលរួមធ្វើបាតុកម្ម ប្រឆាំងនឹងការផ្គត់ផ្គង់ អាវុធឲ្យអ៊ុយក្រែន

បរទេស៖ យោងតាមការចេញផ្សាយរបស់ rt.com បានឲ្យដឹងថាក្រុមអ្នកគាំទ្រ មកពីគណបក្សឆ្វេងនិយមជាច្រើនពាន់នាក់ បាននាំគ្នាធ្វើការតវ៉ាប្រឆាំង នៅក្នុងទីក្រុងរ៉ូមតាំងតែពីថ្ងៃសៅរ៍ដើម្បីទាមទារ ឲ្យមានការតម្លើងប្រាក់ខែថ្មី ហើយជាពិសេសក៏កំពុងបាន ថ្កោលទោសយ៉ាងខ្លាំងទៅលើ រដ្ឋាភិបាលអ៊ីតាលីសម្រាប់ការ សម្រេចចិត្តបញ្ចូនអាវុធជាច្រើន
បន្ថែមទៀតទៅឲ្យប្រទេសអ៊ុយក្រែន រហូតដល់ឆ្នាំ២០២៤ ។

បាតុកម្មដែលជាការរៀបចំដោយសហជីព USB trade union និងមានការគាំទ្រដោយ ក្រុមអ្នកនយោបាយឆ្វេងនិយម ជាច្រើនផងចំនួននៃអ្នកចូលរួម តវ៉ាប្រឆាំងមានការកើនឡើង ទៅដល់រាប់ពាន់នាក់ដោយមាន ការលើកស្លាកបដាជាច្រើនសុំ ឲ្យមានការតម្លៃប្រាក់ខែហើយដាក់ ចុះកិច្ចការងារសម្រាប់សព្វាវុធឬ Guns down, wages up។

USB union បានរៀបរាប់ថា៖ រដ្ឋាភិបាលអ៊ីតាលីបច្ចុប្បន្ន កំពុងធ្លាក់ចូលកាន់តែជ្រៅហើយជ្រៅទៀត ទៅក្នុងសង្គ្រាមដែលមិនអាចមើលឃើញ លទ្ធផលទុកជាមុនបាន ទោះបីជាការពិតដែលពលរដ្ឋ របស់ខ្លួនកំពុងធ្វើការពហិកា មិនចូលរួមនិងគាំទ្រទៅលើ គោលនយោបាយនេះក្តី។

រំលឹកដែរថា រដ្ឋមន្ត្រីអ៊ីតាលីថ្មីលោកស្រី Giogia Meloni បានចុះហត្ថលេខាលើអនុក្រិតថ្មី កាលពីថ្ងៃព្រហស្បតិ៍ដើម្បីអនុញ្ញាតិឲ្យ អ៊ីតាលីអាចធ្វើការបន្តបញ្ជូន ការផ្គត់ផ្គង់អាវុធជាច្រើនបន្ថែមទៀត ទៅឲ្យប្រទេសអ៊ុយក្រែន រហូតដល់ចុងឆ្នាំ២០២៣ និងឆ្នាំ២០២៤៕

ប្រែសម្រួល៖ ស៊ុន លី

To Top