ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ កាត់ទោសប្រហារជីវិតបុរស ៤នាក់ ពាក់ព័ន្ធជាមួយនឹងអ៊ីស្រាអ៊ែល

បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ប្រទេសអ៊ីរ៉ង់បានឈានទៅដល់ ការកាត់ទោសប្រហារជីវិតបុរស ៤នាក់ ដែលត្រូវបានចោទប្រកាន់ថា បានធ្វើការឲ្យទីភ្នាក់ងារស៊ើបការណ៍ សំងាត់របស់ប្រទេសអ៊ីស្រាអ៊ែល ។

ទីភ្នាក់ងារសារព័តមានក្នុងស្រុក Mizan បានចេញផ្សាយថា ការកាត់ទោសប្រហារជីវិត បានធ្វើឡើងក្រោយអ៊ីរ៉ង់ បានរកឃើញថា ពួកគេទាំង៤នាក់ បានធ្វើការងារឲ្យប្រទេសអ៊ីស្រាអ៊ែល និងព្រមទាំងមានផែនការចាប់ពង្រត់ផងដែរ ហើយការកាត់ទោសនេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃអាទិត្យម្សិលមិញនេះផងដែរ។

ការប្រហារជីវិតអ្នកទោសនេះ ធ្វើឡើងនៅចំពេលដែលអ៊ីរ៉ង់ កំពុងប្រឈមមុខទៅនឹងបញ្ហាតានតឹង ដោយសារការតវ៉ាប្រឆាំង ដោយក្រុមបាតុករអស់រយៈពេលជាង ២ខែកន្លងមកហើយ ហើយក្នុងនោះក៏មានអ្នកពាក់ព័ន្ធ ផ្សេងទៀតផងដែរ
ដែលត្រូវបានកាត់ទោស ឲ្យជាប់គុកពី៥ទៅ១០ឆ្នាំ។

គួរឲ្យដឹងដែរថា អ៊ីរ៉ង់និងប្រទេសអ៊ីស្រាអ៊ែល គឺជាសត្រូវជម្លោះរវាងគ្នា នៅក្នុងតំបន់អស់រយៈពេលជាច្រើន ទសវត្សមកហើយដែលជារឿយៗ ភាគីទាំងពីរតែងតែមានជាប់ពាក់ព័ន្ធ ទៅនឹងសង្គ្រាមក្នុងតំបន់ ដើម្បីប្រឆាំងគ្នាទៅវិញទៅមក ៕

ប្រែសម្រួល៖ ស៊ុន លី

To Top