ព័ត៌មានអន្តរជាតិ

News Update៖ ចំនួននៃអ្នកស្លាប់ ដោយសារវីរុសកូរ៉ូណា នៅចិន កើនឡើងដល់២៥៩នាក់

ប៉េកាំង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០ថា ចំនួននៃអ្នកស្លាប់ ដោយសារវីរុសកូរ៉ូណា នៅក្នុងប្រទេសចិន ក្រោយពីបានផ្ទុះឡើងនោះ បានកើនឡើងដល់២៥៩នាក់ហើយ ខណៈដែលក្រុមអាជ្ញាធរនៅក្នុងខេត្ត ហឺប៉ី បានខ្នះខ្នែងយ៉ាងខ្លាំងក្នុងការជួយ ហើយនៅថ្ងៃសៅរ៍នេះ ត្រូវបានគេរាយការណ៍មកថា មានអ្នកគ្មានជោគវាសនា ដែលមិនសង្ឃឹមថា រស់រានមានជីវិតថ្មីចំនួន៤៥នាក់ ។ អ្នកស្លាប់ម្នាក់ទៀត ត្រូវបានគេរាយការណ៍មកថា នៅក្រុង Chongqing ដែលនាំឲ្យតួលេខនៃអ្នកស្លាប់ថ្មី នៅក្នុងប្រទេសនេះមាន៤៦នាក់ ។

នៅក្នុងពេល នៃការតាមដានតួលេខជាប្រចាំថ្ងៃ គណៈកម្មាធិការសុខាភិបាលខេត្ត ក៏បានបញ្ជាក់ជាថ្មីថា ករណីនៃការឆ្លងជំងឺនៅក្នុងខេត្ត ហឺប៉ី បានបន្តកើតមានឡើងដល់ចំណុចមួយគឺ ថេរ ដែលមានចំនួន១.៣៤៧ករណី ។ នៅទូទាំងប្រទេស មានករណីថ្មីចំនួន២.១០២ គិតត្រឹមថ្ងៃទី៣១ ខែមករា ។

សរុបតួលេខនៅទូទាំងប្រទេស ត្រឹមថ្ងៃទី៣១ ខែមករា មានចំនួន១១.៧៩១ករណី ។ គណៈកម្មាធិការសុខាភិបាលជាតិ បានឲ្យដឹងដូច្នេះ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top