តូក្យូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២០ថា ទីភ្នាក់ងារឧតុនិយមជប៉ុន (JMA)បានឲ្យដឹងថា គ្រោះរញ្ជួយដីមួយមានកម្រិត៥,៣រ៉ិចទ័រ បានកើតឡើងនៅថ្ងៃសៅរ៍នេះ នៅខេត្ត Ibaraki ប្រទេសជប៉ុន ។
ការរញ្ជួយនេះបានកើតឡើង នៅវេលាម៉ោង២និង០៧នាទីព្រឹក ម៉ោងក្នុងស្រុក ដែលមានរង្វាស់៣៦.០ដឺក្រេ នៃរយៈទទឹងប៉ែកខាងជើង និងរង្វាស់១៤០.១ដឺក្រេនៃរយៈបណ្តោយប៉ែកខាងកើត និងមានជម្រៅ៧០គីឡូម៉ែត្រ ។
គ្រោះរញ្ជួយដីនៅខេត្ត Ibaraki ធ្លាប់បានកើតឡើងក្នុងកម្រិត៤ ហើយតាមការវាស់ស្ទង់ អំពីកម្រិតរញ្ជួយនៅក្នុងប្រទេសជប៉ុន ដែលខ្ពស់បំផុតគឺ៧ ។
រហូតមកដល់ពេលនេះ មិនទាន់មានសញ្ញាព្រមានណាមួយថា នឹងមានរលកយក្សស៊ូណាមិ កើតឡើងនៅឡើយទេ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា