ព័ត៌មានអន្តរជាតិ

មនុស្ស២៥នាក់ ដែលត្រូវបានចាប់ខ្លួនក្នុងផែន ការធ្វើរដ្ឋប្រហារនៅអាល្លឺម៉ង់

បរទេស៖ទូរទស្សន៍BBC ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាមនុស្សយ៉ាងហោចណាស់២៥នាក់ ត្រូវបានចាប់ឃុំខ្លួននៅក្នុងប្រតិបត្តិការទូទាំងប្រទេសក្រោយ រកឃើញថាពួកគេកំពុងរៀបចំផែនការ ធ្វើរដ្ឋប្រហារដើម្បីទំលាក់រដ្ឋាភិបាលកាន់អំណាច។

ក្រុមដែលជាភាគច្រើនជាអតីតក្រុមស្តាំនិយម និងអតីតមន្ត្រីយោធាផងត្រូវបានគេ ដឹងដែរថាបានរៀបចំព្រឹត្តិការណ៍មួយដែលនឹងមានឈ្មោះថា Day X ដើម្បីអាចចូលទៅលុកលុយនៅក្នុង អគាសភាជាតិ ដើម្បីដណ្តើមយកអំណាចពីរដ្ឋាភិបាល។

ក្នុងចំណោមនោះបុរសដែលមានឈ្មោះថា Heinrich XIII ពីត្រកូលគ្រួសារដ៏ចំណាស់មួយត្រូវបានគេចោទប្រកាន់ថាគឺជាអ្នកនៅពីក្រោយនិងមនុស្សសំខាន់បំផុតនៃកិច្ចផែនការរៀបចំលើកនេះខណៈ ដែលក្រុមនេះនៅតែបន្តបដិសេធមិនព្រមទទួលយការចោទប្រកាន់នេះឡើយ៕

ប្រែសម្រួល៖ស៊ុនលី

To Top