ព័ត៌មានអន្តរជាតិ

អភិបាលទីក្រុងគៀវ ព្រមានអំពីការបំផ្លិចបំផ្លាញ ដែលអាចកើតឡើងនៅរដូវរងារ និងឱ្យប្រជាជនត្រៀមឯកសារ ចេញដំណើរឱ្យបានលឿន

បរទេស៖ អភិបាលក្រុង Vitaly Klitschko បានប្រាប់រ៉យទ័រកាលពីថ្ងៃពុធថា ការបន្តការវាយប្រហាររបស់រុស្ស៊ី លើបណ្តាញអគ្គិសនីរបស់ អ៊ុយក្រែនអាចនាំមកនូវសេណារីយ៉ូ “បំផ្លិចបំផ្លាញ” នៅទីក្រុងគៀវ ប៉ុន្តែបានទទូចថា អាជ្ញាធរកំពុងធ្វើអ្វីគ្រប់យ៉ាង ដែលពួកគេអាចធ្វើបាន ហើយមិនចាំបាច់ឲ្យអ្នកស្រុក ចាកចេញពីទីក្រុងឡើយ។

យោងតាសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែកតាម ការលើកឡើងរបស់លោក Vitaly Klitschkoថា «ទីក្រុងគៀវ អាចនឹងបាត់បង់ថាមពល ទឹក និងការផ្គត់ផ្គង់កំដៅ ហើយការបំផ្លិចបំផ្លាញ អាចនឹងកើតឡើង ដូចជានៅក្នុងខ្សែភាពយន្តហូលីវូដ នៅពេលដែលវាមិនអាចរស់នៅ ក្នុងផ្ទះដោយត្រជាក់ មានសីតុណ្ហភាពទាប។ «ប៉ុន្តែយើងកំពុងប្រយុទ្ធនិង ធ្វើគ្រប់យ៉ាងដែលយើងអាចធ្វើបាន ដើម្បីធ្វើឱ្យប្រាកដថារឿងនេះមិនកើតឡើង»។

អភិបាលក្រុង គៀវ លោក Vitaly Klitschko បានទទួលស្គាល់ថា ចំណុចកម្តៅជិត ៥០០ ដែលរដ្ឋាភិបាលបង្កើតឡើងគឺ «គ្មានអ្វីសោះ» នៅក្នុងទីក្រុងដែលមានប្រជាជនរស់នៅចំនួនជាង ៣ លាន។ លោកបានបន្ថែមថា ប្រជាពលរដ្ឋគួរតែរៀបចំការផ្គត់ផ្គង់ស្បៀងអាហារ និងទឹកសង្គ្រោះបន្ទាន់ ហើយមានសម្លៀកបំពាក់ និងឯកសារត្រៀមចេញដំណើរឱ្យបានលឿន ប្រសិនបើប្រព័ន្ធកម្តៅកណ្តាលត្រូវបានបិទ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top